You are currently viewing សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងការអភិវឌ្ឍគម្រោងវារីអគ្គិសនីតាតៃ ត្រូវបានលើកមកពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងការអភិវឌ្ឍគម្រោងវារីអគ្គិសនីតាតៃ ត្រូវបានលើកមកពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១ ត្រូវបាន​លើកយក​មក ពិភាក្សា និង​អនុម័ត ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​របៀបវារៈសំខាន់ៗ ដែល​ត្រូវ​លើក​យកមក​ពិភាក្សា និង​អនុម័ត រួមមាន៖

១- សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១ ។

២- សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩ ។

៣- ការអភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី​តា​តៃ​លើ​អនុភាព១៥០ មេ​ហ្គា​វ៉ា​ត់ នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង និង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សាងសង់​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី៥០០គីឡូវ៉ុល ពី​រាជធានី​ភ្នំពេញ ទៅ​ព្រំដែន​កម្ពុជា-ឡាវ និង​ពី​បាត់ដំបង ទៅ​ព្រំដែន​កម្ពុជា-ថៃ និង ៤-បញ្ហាផ្សេង៕

#អគុណសន្តិភាព

Leave a Reply