You are currently viewing ក្រសួងសុខាភិបាល​ថ្ងៃនេះ​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​ម្នាក់ទៀត លើ​ស្ត្រី​ជនជាតិ​បារាំង ខណៈ​ករណី​ជាសះស្បើយ​មិនមាន​ទេ

ក្រសួងសុខាភិបាល​ថ្ងៃនេះ​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​ម្នាក់ទៀត លើ​ស្ត្រី​ជនជាតិ​បារាំង ខណៈ​ករណី​ជាសះស្បើយ​មិនមាន​ទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​ម្នាក់ លើ​ស្ត្រី​ជនជាតិ​បារាំង ដែល​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​បារាំង ចូលមក​កម្ពុជា។

នៅថ្ងៃនេះ​ផងដែរ​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​មិនមាន​ករណី​ព្យាបាល ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ-១៩ នោះទេ។

ក្រសួង​បានបញ្ជាក់​ឲ្យ​ដឹងថា ស្ត្រី​ជនជាតិ​បារាំង​ដែល​រកឃើញ​មាន​ឆ្លង​កូ​វីដ-១៩ មាន​អាយុ ២៣ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់គាត់ គឺ​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

សូម​កត់សម្គាល់ថា៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន១០៨នាក់ (ស្រី ៤៧នាក់ និង​កុមារ ០៣នាក់) ដែល​ក្នុង​ចំនួន​នេះ មាន​ស្ត្រី​ជនជាតិ​បារាំង អាយុ ២៣ឆ្នាំ​ខាងលើ​ផងដែរ។ រីឯ​អ្នកដំណើរ​ចំនួន ១០៧នាក់ ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ-១៩ នោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន១៤ថ្ងៃ នៅ​វិទ្យាល័យ​បូរី ១០០ខ្នង​ចំនួន១៩នាក់ និង​ក្រៅពីនោះ​នៅ​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ នៅ​កម្ពុ​ជាមាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប ២៨៨នាក់ ក្នុងនោះ ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៣នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ០៥នាក់ ៕

Leave a Reply