ព្រឹកថ្ងៃពុធ ១៥រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានបើកកិច្ចប្រជុំវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២២។
សមាសភាពដែលអញ្ជើញចូលរួមមាន៖ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីនាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីប្រធាន អនុប្រធាននាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីបច្ចេកមន្ទីរអប់រំយុវជន និងកីឡា និងមន្ទីរសុខាភិបាល ក្រុង ស្រុក ប្រមាណ៤០នាក់ ៕
