ព្រឹកថ្ងៃពុធ ១៥រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុង ថុនា នាយករងរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរបាយការណ៍សិក្សា ពិនិត្យវាយតម្លៃការបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនថ្មី។
សមាសភាពដែលអញ្ជើញចូលរួមមាន៖ លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកប្រធាន អនុប្រធាននាយកទីចាត់ការចំណុះសាលាខេត្ត លោកនាយក នាយករងរដ្ឋបាលស្រុកពាក់ព័ន្ធ លោកប្រធានភូមិបាល និងលោកមេឃុំ ប្រមាណ២៦នាក់ ៕


