នៅព្រឹកថ្ងៃអង្គារទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត(គ.ក.ស.ក) ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក គ.ក.ស.ក លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូ និងក្រុមការងារ។
បន្ទាប់ពីអង្គប្រជុំបានអនុម័តលេីរបៀបវារៈចំនួន ៦រួចមកលោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត បានចាត់ឱ្យលោក ឈឿន ចំរើន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សស្តីទី ផ្សព្វផ្សាយនូវសេចក្តីសម្រេចលេខ០៨២/២២ ស.ស.រ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលខេត្តសៀមរាប ។
ស្របតាមរបៀបវារៈដែលបានអនុម័តខាងលេី អង្គប្រជុំបានធ្វើសេចក្តីរាយការណ៍ ត្រួតពិនិត្យ និងពិភាក្សា ដោយបានលើកឡេីងនូវបញ្ហាប្រឈម និងចំណុចមួយចំនួនពាក់ព័ន្ធលើបញ្ហាស្រ្តី យុជន និងកុមារ ពិសេសកុមារអនាថា។
លោកជំទាវ ស៉ិន ណម បានជំរុញដល់លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយឱ្យអស់លទ្ធភាពរាល់បញ្ហាដែលបានលេីកឡេីងក្នុងកិច្ចប្រជុំលេីកទី៤១នេះ។ ម្យ៉ាងទៀត ត្រូវទប់ស្កាត់ និងត្រូវរាយការណ៍ជាបន្ទាន់រាល់បញ្ហាអំពេីហឹង្សាក្នុងគ្រួសារ ករណីរំលោភ និងការធ្វេីពលកម្មកុមារ។ ជាមួយគ្នានេះ លោកជំទាវ ក៏ថ្លែងអំណរគុណដល់សមាជិក សមាជិកា និងអង្គប្រជុំដែលបានលេីកឡេីងរាល់បញ្ហានិងបានដោះស្រាយទាន់ពេលវេលាជូនប្រជាពលរដ្ឋ៕




