ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ សម្ដេចនឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលផ្លូវទាំងនេះគ្រោងចំណាយថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ផែនការធ្វើផ្លូវ ១៥០លានដុល្លារ នៅក្រុងសៀមរាប នឹងបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា….ធ្វើផ្លូវឱ្យស្អាតនៅទីក្រុងសៀមរាប បន្ទាប់ពីធ្វើផ្លូវស្អាតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ» ។
គួរជម្រាបថា ការសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាបនេះ គឺក្នុងគោលបំណងលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ហើយក៏ធ្វើឱ្យក្រុងសៀមរាបក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក៕

#អគុណសន្តិភាព