You are currently viewing ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព និង​ក្រុមការងារ​អញ្ជើញ​ចុះ ពិនិត្យ​ផ្ទាល់​ទីតាំង​អគារ​សាលាបឋមសិក្សា ហ៊ុន សែន ត្បែង

ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព និង​ក្រុមការងារ​អញ្ជើញ​ចុះ ពិនិត្យ​ផ្ទាល់​ទីតាំង​អគារ​សាលាបឋមសិក្សា ហ៊ុន សែន ត្បែង

ខេត្តកណ្តាល៖ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សា​ផ្ទាល់ សម្តេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន គណៈកម្មាធិការ​សាខា​បក្ស «ខ៦» និង​ក្រុមការងារ នៅ​ព្រឹក​ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ផ្ទាល់​ទីតាំង អគារ​សាលាបឋមសិក្សា ហ៊ុន សែន ត្បែង ដែលមាន​សភាព​បាក់បែក​ទ្រុឌទ្រោម និង​លិច​ទឹក ស្ថិតនៅ​ភូមិ​អង្គ​ខ្លើ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បី​ធ្វើការ​សាងសង់​ជាថ្មី​ឡើងវិញ។

ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ឯកឧត្តម ឧកញ៉ា​បណ្ឌិត ទ្រី ភាព បាន​ចុះសួរសុខទុក្ខ​លោកគ្រូ អ្នកគ្រូ និង​សិក្សា​នុ​សិស្ស ដោយ​ពាំ នាំមក​ជាមួយ​នូវ​អំណោយ​ជា​ថវិកា​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត ចែកជូន​ក្នុងនោះ​រួមមាន៖

– លោកគ្រូ អ្នកគ្រូ​ចំនួន ២០នាក់ ម្នាក់​ទទួលបាន សៀវភៅ ០២ក្បាល និង​ថវិកា ១០០.០០០រៀល

– សិស្ស​ចំនួន ៣៣៦នាក់ ម្នាក់​ទទួលបាន​សៀវភៅ ០២ក្បាល និង​ថវិកា ២០.០០០រៀល

– ប៉ុ​លី​ស និង​ប្រជា​ការពារ ចំនួន ២០នាក់ ម្នាក់​ទទួលបាន ១០០.០០០រៀល

-តាអាចារ្យ និង​គណៈកម្មការ​វត្ត​ចំនួន ១០នាក់ ម្នាក់​ទទួលបាន ៤០.០០០រៀល

-ក្រុមប្រឹក្សាឃុំ​ចំនួន ០៥នាក់ ម្នាក់​ទទួលបាន៤០.០០០រៀល

ព្រមទាំង​ចំណាយផ្សេងៗទៀត ដែល​សរុប​ជា​ថវិកា​ចំនួន​ប្រមាណ ១៥.០០០.០០០រៀល (ដប់​ប្រាំ លាន​រៀល) និង​សៀវភៅ​ចំនួន៧០០ក្បាល។

សូមបញ្ជាក់ថា៖ បន្ទាប់ពី​ចុះ​ពិនិត្យមើល​ស្ថានភាព​អគារ​ជាក់ស្តែង រួចមក ឯកឧត្តម ឧកញ៉ា បណ្ឌិត ទទួល​សាងសង់​អគារសិក្សា មួយ​ខ្នង​មាន០២ជាន់ ស្មើ១០បន្ទប់ តាម​បទដ្ឋាន​របស់​សម្តេច តេ​ជោ។

ជាថ្មី​ម្តងទៀត« សូម​អរគុណ​សន្តិភាព មាន​សន្តិភាព មានការ​អភិវឌ្ឍ​សង្គមជាតិ យើង​ស្រឡាញ់​សន្តិភាព» ៕

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply