កំពង់ឆ្នាំង៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង១១៦,៦៤ គ.ម និងផ្លូវ បេតុងប្រវែង ៣,៤១ គ.ម ជានិមិត្តរូប តំណាងឲ្យខេត្តគោលដៅទាំង៦ របស់ គម្រោងកែលម្អផ្លូវជនបទ ជំហាន២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន បានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ពិធីសម្ពោធប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម វូ គួឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅភូមិសារ៉អណ្តែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕
(ព័ត៌មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រាជធានី ខេត្ត)



