You are currently viewing លោក​ឧកញ៉ា បណ្ឌិត ទ្រី ភាព និង​លោកជំទាវ ឧកញ៉ា គៀន ស្រី​នាង ដង្ហែ​កឋិនទាន​មកកាន់​វត្ត​ហរិរក្ស​រាជិនី ហៅ​វត្ត​វាំង​ចាស់
លោក​ឧកញ៉ា បណ្ឌិត ទ្រី ភាព និង​លោកជំទាវ ឧកញ៉ា គៀន ស្រី​នាង ដង្ហែ​កឋិនទាន​មកកាន់​វត្ត​ហរិរក្ស​រាជិនី ហៅ​វត្ត​វាំង​ចាស់

លោក​ឧកញ៉ា បណ្ឌិត ទ្រី ភាព និង​លោកជំទាវ ឧកញ៉ា គៀន ស្រី​នាង ដង្ហែ​កឋិនទាន​មកកាន់​វត្ត​ហរិរក្ស​រាជិនី ហៅ​វត្ត​វាំង​ចាស់

កំពង់ស្ពឺ៖ លោក​ឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សា​ផ្ទាល់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ទ្រី ភាព គ្រុប និង​លោកជំទាវ ព្រមទាំង​សហការី និង​អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​ពុទ្ធបរិស័ទ​មកពី​ទីក្រុង​ភ្នំពេញ មាន​សទ្ធា​ជ្រះថ្លា បាន​ផ្តួចផ្តើម​ធ្វើបុណ្យ​កឋិនទាន​សាមគ្គី ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ក្នុង​ព័ទ្ធសីមា​វត្ត​ហរិរក្ស​រាជិនី ហៅ​វត្ត​វាំង​ចាស់ ស្ថិតក្នុង​ឃុំ​វាំង​ចាស់ ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ នា​ថ្ងៃ១៣-១៤ រោច ខែអស្សុជ ឆ្នាំរ​ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ទី១៥និង១៦ ខែតុលា ឆ្នាំ២០២០ ។

លោក​ឧកញ៉ា បណ្ឌិត ទ្រី ភាព និង​លោកជំទាវ ឧកញ៉ា គៀន ស្រី​នាង ដង្ហែ​កឋិនទាន​មកកាន់​វត្ត​ហរិរក្ស​រាជិនី ហៅ​វត្ត​វាំង​ចាស់

នៅក្នុង​ឱកាស​នោះ ក៏មាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ​បុគ្គលិក​ក្រុមហ៊ុន​ទ្រី ភាព គ្រុប និង​ពុទ្ធបរិស័ទ ម្ចាស់​ដើម​ទាន ប្រធាន​ដើមបុណ្យ ទាំង​មកពី​ភ្នំពេញ និង​ចំណុះជើងវត្ត​យ៉ាងច្រើន​កុះករ ក៏បាន​ធ្វើ​ពិធី​ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី ប្រទក្សិណ​ជុំវិញ​ព្រះវិហារ​ទៅតាម​គន្លង នៃ​ព្រះពុទ្ធសាសនា ដែល មាន​តាំងពី​យូរលង់​ណាស់​មកហើយ។

អង្គ​កឋិនទាន​ទទួលបាន​បច្ច័យ​ចំនួន ៥៦០០០ (ប្រាំ​ម៉ឺន​ប្រាំមួយ​ពាន់) ដុល្លារ សម្រាប់​កសាង និង​ផ្គត់ផ្គង់​ក្នុង​ទី​អារាម​នេះ៕


#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply