You are currently viewing សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលបានថវិកា ៥០០០ដុល្លារពីលោកជំទាវឧកញ៉ា ម៉ែន ចិន្ដា

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលបានថវិកា ៥០០០ដុល្លារពីលោកជំទាវឧកញ៉ា ម៉ែន ចិន្ដា

ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរអគុណយ៉ាងជ្រាជ្រៅចំពោះលោកជំទាវឧកញ៉ា ម៉ែន ចិន្ដា និងស្វាមី ដែលបានឧបត្ថម្ភថវិកា ចំនួន ៥.០០០ដុល្លារអាមេរិក (ប្រាំពាន់ដុល្លារអាមេរិក) ដើម្បីបំរើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន​ ២,៥២៩គ្រួសារ នៅស្រុកព្រៃនប់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ។

គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យដល់លោកជំទាវឧកញ៉ា ម៉ែន ចិន្ដា និងស្វាមី បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331