You are currently viewing ឯកឧត្តម វ៉ី សំណាង ផ្ដល់ជូនរង្វាន់ម៉ូតូថ្មី ម្នាក់មួយ ០១គ្រឿង ( HONDA BEAT ) ជូនដល់សិស្សនិទ្ទេស A ចំនួន ២២រូប

ឯកឧត្តម វ៉ី សំណាង ផ្ដល់ជូនរង្វាន់ម៉ូតូថ្មី ម្នាក់មួយ ០១គ្រឿង ( HONDA BEAT ) ជូនដល់សិស្សនិទ្ទេស A ចំនួន ២២រូប

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញកាត់កញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាល័យកំពង់ស្ពឺ ។

សូមបញ្ជាក់ផងដែរថាចំពោះបេក្ខជនប្រឡងមានចំនួន ៤.១០២នាក់ ស្រី ២.២៦៤នាក់ បេក្ខជនទទួលបាននិទ្ទេសA ចំនួន ២២នាក់ ស្រី ១៦នាក់ និទ្ទេសB ចំនួន ២១៧នាក់ ស្រី ១៣៨នាក់ និទ្ទេសC ចំនួន ៧៨២នាក់ ស្រី ៥០២នាក់ និទ្ទេសD ចំនួន ១.២៤៤នាក់ ស្រី ៧៥៤នាក់ និងនិទ្ទេសE ចំនួន ១.២២៦នាក់ ស្រី ៦២៧នាក់ ។

ឯកឧត្តមវ៉ី សំណាង អភិបាលកំពង់ នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ក៏បានប្រកាសផ្ដល់ជូនរង្វាន់ម៉ូតូថ្មីម្នាក់មួយ១គ្រឿង( HONDA BEAT )ជូនដល់សិស្ស និទ្ទេស A ២២រូប ដើម្បីជាការលើកទឹកចិត្តផងដែរ ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331