នាព្រឹកថ្ងៃព្រហស្បតិ៍ពុធ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឹ អេដស៏ ១ ធ្នូ ក្រោមប្រធាន បទ “ធ្វើអោយមានសមភាព “នៅក្នុងបរិវេនអាគារគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ។
ពិធីមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា យុវជនកាកបាទក្រហម ជាច្រើនរូប ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានចែកនូវអំណោយរបស់សាខាជូនដល់ បងប្អូនដែលរស់នៅជាមួយ ជំងឺអេដស៍ ទាំង.៣៧ នាក់ ដោយក្នុងមួយម្នាក់ៗទទួលបាន អង្គរ ចំនួន ២៥ គីឡូ .ត្រីខចំនួន ០១ យួរ . មី ០១ កេះ . ឃីត ០១ . ទឹកដោះគោ ០១ យួរ . ស្ករសរ កន្លះគីឡូ និង ថវិកា ចំនួន ៥០.០០០រៀល៕





