You are currently viewing «ទឹកស្ងប់ មិនមែនបានន័យថាមិនមានត្រី»

«ទឹកស្ងប់ មិនមែនបានន័យថាមិនមានត្រី»

ត្រូវចង់ចាំថា កម្ពុជាត្រូវបានគេសាកល្បងជាច្រើនលើក ច្រើនសារ ក្នុងរូបភាពពណ៌ មួលបង្កាច់ ដែលនាំឲ្យមានការបែកខ្ញែកគ្នាផង និងនាំដល់ការបង្កចលាចលជាច្រើនលើកច្រើនសារផង។ កម្ពុជាយើងបានស្វែងរកសន្តិភាព និងមានឱកាសបន្តអភិវឌ្ឍជាតិ ដែលមានមកនូវសេចក្តីសុខ និងភាពរីកចម្រើនជូនប្រជាជន។ ក្នុងន័យនេះ កម្ពុជាមិនអនុញាតិអាចឲ្យមានភាគីណាមួយមានចេតនាអាក្រក់ បង្កភាពចលាចល និងអស្ថិរភាពសង្គម ដែលរំខានដល់សេចក្តីសុខនៃប្រជាជាតិកម្ពុជាបានទៀតនោះទេ។

ខ្ញុំសូមលើកមកសារជាថ្មី នៃពាក្យមួយឃ្លាគឺ៖ «ការពារអនាគត» (កម្ពុជា)។ ការពារអនាគតប្រជាជាតិដែលមានភាពសម្បូរសប្បាយ ការពារអនាគតដែលមានខឿនការពារជាតិ និងសន្តិសុខជាតិរឹងមាំ ការពារអនាគតដែលមានខឿនសេដ្ឋកិច្ចជាតិមានភាពធន់ និងពោរពេញទៅដោយឱកាស។

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331