You are currently viewing ក្រសួងសុខាភិបាល​ថ្ងៃនេះ​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នោះទេ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ

ក្រសួងសុខាភិបាល​ថ្ងៃនេះ​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នោះទេ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ប្រកាសថា មិនមែន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នោះទេ ហើយ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​មិនមាន​ដែរ អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​មាន​ចំនួន៨នាក់​ដដែល។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង៧ព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ចំនួន២៩១នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន២៨៣នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត​ចំនួន៨នាក់៕

Leave a Reply