ភ្នំពេញ៖ ភ្ញៀវទេសចរបរទេសដែលបន្តមកកម្ពុជាទោះជានៅក្នុងសម័យកូវីដ-១៩ រីករាលដាលនៅលើពិភពលោកគឺមាន ១០ជនជាតិសំខាន់ នៅក្នុងនោះច្រើនជាងគេគឺចិន ថៃ និង វៀតណាម ។

យោងទៅតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរបរទេសដែលនៅតែមកកម្ពុជានៅក្នុងចំណោមភ្ញៀវទេសចរសរុប ១,២៤លាននាក់ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ នេះគឺមាន ចិន ថៃ វៀតណាម អាមេរិក កូរ៉េខាងត្បូង អង់គ្លេស បារាំង ជប៉ុន ឡាវ និង អាល្លឺម៉ង់ ។
ភ្ញៀងទេសចរចិនមានចំនួន ៣០២.៨២៦ នាក់ ធ្លាក់ចុះ ៨៣,៨ ភាគរយ ,ថៃ ១៨៩.៤៤២ នាក់ ធ្លាក់ ចុះ ៣៤,២ភាគរយ ,វៀតណាម ១៨០.៧៦១ នាក់ ធ្លាក់ចុះ ៧១,៦ ភាគរយ ,អាមេរិក ៥៤.៦៦៦នាក់ ធ្លាក់ចុះ ៦៩,២ភាគរយ ,កូរ៉េខាងត្បូង ៥៤.៤១៤ នាក់ ធ្លាក់ចុះ ៧០,៩ ភាគរយ ,អង់គ្លេស ៤៤.៥៧៩នាក់ ធ្លាក់ចុះ ៥៩,៥ភាគរយ ,បារាំង ៤២.៥៨១នាក់ ធ្លាក់ ៧២,៨ ភាគរយ ,ឡាវ ៣៤.៣១៣នាក់ ធ្លាក់ចុះ ៨៦,២ភាគរយ និងអាល្លឺម៉ង់ ២៧.១៤០ នាក់ ធ្លាក់ចុះ ៥៣,៨ ភាគរយ ៕
#អរគុណសន្តិភាព