You are currently viewing ក្រសួងសុខាភិបាល​ប្រកាស​ពី​ករណី​វិជ្ជមាន​កូ​វីដ-១៩ថ្មី លើ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ដែល​ត្រឡប់​មកពី​ប្រទេស​ជប៉ុន បន្ទាប់ពី​ធ្វើតេស្ត​លើក​ទី២
ក្រសួងសុខាភិបាល៖ ថ្ងៃនេះ មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ

ក្រសួងសុខាភិបាល​ប្រកាស​ពី​ករណី​វិជ្ជមាន​កូ​វីដ-១៩ថ្មី លើ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ដែល​ត្រឡប់​មកពី​ប្រទេស​ជប៉ុន បន្ទាប់ពី​ធ្វើតេស្ត​លើក​ទី២

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ថ្មី​ចំនួន០១នាក់ និង​មិនមាន​ករណី​ជាសះស្បើយ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ថ្មី​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ៣១ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី២ នៅ​ថ្ងៃទី១៣នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

សូម​កត់សម្គាល់ថា តាម​ជើងហោះហើរ​ខាងលើនេះ មាន​បុរស​ជនជាតិ​ប៉ូឡូញ​ម្នាក់ បានធ្វើ​តេស្ត​លើក​ទី១ ពេលមកដល់​កម្ពុជា​នោះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។ រីឯ​អ្នកដំណើរ​ចំនួន ២នាក់ ដែលមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ-១៩ នៅពេលនោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​សណ្ឋាគារ​ចំនួន ០៣កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ (ចំនួន២៦នាក់) និង​នៅ​មណ្ឌល​ទ័ពអាកាស ចំនួន២៦នាក់ (ដែល​នៅក្នុង​ចំនួន​នេះ មាន​ស្ត្រី​ដែល​រកឃើញ​មាន​វីរុស​កូ​វីដ-១៩ ខាងលើ​នេះដែរ)។ ដូច្នេះ អ្នកដំណើរ​ដែល​នៅ​មណ្ឌល​ទ័ពអាកាស ទាំង២៥នាក់ ដែលមាន​ហានិភ័យ​ក្នុងការ​ចម្លង​បន្ត​ពី​ស្ត្រី​ខាងលើនេះ តម្រូវ​ឱ្យនៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន១៤ថ្ងៃ​បន្ថែមទៀត ដើម្បី​តាមដាន​សុខ​ភាពជា​បន្ត។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប២៩២នាក់ (ស្រី្ត ៦០នាក់ និង​បុរស ២៣២នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន២៨៣នាក់ (ស្រី៥៧នាក់ និង​បុរស២២៦នាក់) និង​អ្នក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ ចំនួន០៩នាក់៕

#អគុណសន្តិភាព

 

Leave a Reply