(ភ្នំពេញ)៖ គ្រឹះស្ថានអង្គរ បានប្រកាសថា ចំនួនអ្នកទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២០ នេះ មានចំនួនសរុប ៣៩៨ ៤៨៥នាក់ ថយចុះជិត ៧៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១។ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២០ នេះ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១៨ ៥៤៩ ៩០៥ ដុល្លារ គឺថយចុះជាង ៧៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១។
ជាមួយនឹងការធ្លាក់ចុះនូវកំណើនទេសចរជាតិ និងអន្តរជាតិ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានព្យាយាមធ្វើការអភិវឌ្ឍន៍ រួមជាមួយនឹងការដាក់ចេញនូវវិធានការនានាដើម្បីធ្វើយ៉ាងណាជំរុញឱ្យខេត្តសៀមរាបក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរ ដែលមានគុណភាព មកកម្សាន្ដ ដែលអាចបង្កើននូវចំណូល ជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ច ផងដែរ។
តំបន់ដែលនឹងត្រូវទទួលបានការយកចិត្តទុកដាក់ខ្ពស់ គឺតំបន់ប្រវត្តិសាស្ដ្រអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិភ្នំគូលែន និងតំបន់ជនបទដែលជា គោលដៅទេសចរណ៍ ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋ កិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។ តាមការព្យាករណ៍ នៅក្នុងឆ្នាំ២០៣៥ខាងមុខនេះ តាមរយៈយុទ្ធសាស្ត្រកៀរគរទេសចរអន្ដរជាតិមកកាន់កម្ពុជាកាន់តែច្រើននោះអាចនឹងនាំមកនូវចំណូលប្រមាណជាង ៤.៧៦៥លានដុល្លារ ហើយតាមរយៈទេសចរជាតិ អាចនឹងនាំមកនូវចំណូលចំនួន ១.២៨០លានដុល្លារ៕

#អគុណសន្តិភាព