ក្រចេះ៖ ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦៤១ប័ណ្ណ ស្មើនឹង ៤០៥គ្រួសារ នៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោក យិន បុទុម អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីខេត្តក្រចេះ បានឱ្យដឹងថា ការប្រគល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ នៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីបានចុះវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធនិងការបិទផ្សា យឯកសារនៃការវិនិច្ឆ័យដីធ្លីជាសាធារណៈរួចមក រួមនឹងការដោះស្រាយទំនាស់ បានចប់សព្វគ្រប់ផងដែរ។ លោកបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋនៅភូមិកំបោរ ក្នុងឃុំគោលាប់ ស្រុកចិត្របុរីនេះ គឺមានសរុបចំនួន ៤០៥ គ្រួសារ ស្មើនឹង ៦៤១ក្បាលដី។
ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះបានថ្លែងថា ការចុះបញ្ជី ដីធ្លីលក្ខណៈជាប្រព័ន្ធនេះធ្វើឡើងទូទាំងខេត្ត មិនថាតែដីរដ្ឋ ឬឯកជននោះទេ។ ឯកឧត្ដម បញ្ជាក់ថា ដោយ មានការចូលរួមសហការពីម្ចាស់អចលនទ្រព្យ នៅក្នុងមូលដ្ឋាន និងមាន ឯកសារគោលសម្គាល់ និងឯកសារទទួលស្គាល់ដោយអាជ្ញាធរដែនដី បានសម្រួលដល់ការ ស្រង់ស្ថិតិវាស់វែង ចុះបញ្ជីទៅតាមដំណាក់កាលនីមួយៗដើម្បីផ្តល់ប្រយោជន៍ដល់ម្ចាស់ ដីធ្លីទាំងនោះមានសិទ្ធិពេញ លេញក្នុងការកាន់កាប់និងគ្រប់គ្រងតាមផ្លូវច្បាប់។
ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តក៏បានជម្រាប ជូនពីសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋ ក្នុងការ គ្រប់គ្រងដីធ្លី ការប្រើប្រាស់ដីធ្លី ការអាស្រ័យផល និងសិទ្ធិក្នុងការចាត់ចែងលើ ដីធ្លីស្របច្បាប់របស់ខ្លួន។ ឯកឧត្ដមបានឱ្យដឹងថា នេះគឺជាគោលនយោបាយរ បស់រាជរដ្ឋាភិបាលក្នុងការរួមចំណែ កជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំបង្កើន ផលិតភាពកសិកម្ម ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត។ ម្យ៉ាងទៀតការផ្ដល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនាពេលនេះក៏ជាការរួមចំណែកក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ រវាងក្រុមហ៊ុននិងប្រជាពល រដ្ឋដែលកន្លងមកបញ្ហានេះតែងតែកើតឡើងធ្វើ ឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ បង្កភាពស្មុគស្មាញយ៉ាងខ្លាំងដល់អាជ្ញា ធរគ្រប់លំដាប់ថ្នាក់៕
#អរគុណសន្តិភាព