You are currently viewing ចិន​ភ្ញាក់​ព្រើត!! អាមេរិក​អនុម័ត លក់​យន្តហោះ​ដ្រូ​ន​ពិឃាត MQ-9 Reaper ឱ្យ​តៃវ៉ាន់
ចិន​ភ្ញាក់​ព្រើត!! អាមេរិក​អនុម័ត លក់​យន្តហោះ​ដ្រូ​ន​ពិឃាត MQ-9 Reaper ឱ្យ​តៃវ៉ាន់

ចិន​ភ្ញាក់​ព្រើត!! អាមេរិក​អនុម័ត លក់​យន្តហោះ​ដ្រូ​ន​ពិឃាត MQ-9 Reaper ឱ្យ​តៃវ៉ាន់

ចិន៖ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បានអនុម័ត​ការលក់​យន្តហោះ​ដ្រូ​ន​បំពាក់អាវុធ​ស៊េរី MQ-9 Reaper ចំនួន ៤គ្រឿង​ទៅឱ្យ​តៃវ៉ាន់ កាលពី​ថ្ងៃ​ម្សិលមិញ(ទី៣ វិច្ឆិកា) ដែល​នេះ ជាការ​បន្ថែម​ចង្កូម​ឱ្យទៅ​កងទ័ព​តៃប៉ិ ដើម្បី​ត្រៀម​ទប់​ទល់នឹង​ឥរិយាបថ​គំរាម​រុករាន​អធិបតេយ្យភាព​ពី​ប្រទេស​ចិន។

ចិន​ភ្ញាក់​ព្រើត!! អាមេរិក​អនុម័ត លក់​យន្តហោះ​ដ្រូ​ន​ពិឃាត MQ-9 Reaper ឱ្យ​តៃវ៉ាន់
ចិន​ភ្ញាក់​ព្រើត!! អាមេរិក​អនុម័ត លក់​យន្តហោះ​ដ្រូ​ន​ពិឃាត MQ-9 Reaper ឱ្យ​តៃវ៉ាន់

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​លក់​យន្តហោះ​ដ្រូ​ន ដែលមាន​តម្លៃ​សរុប​ប្រមាណ ៦០០លាន​ដុល្លារ​នេះ នឹង​ជួយ​គាំទ្រ​ភាព​ព្យាយាម​របស់​តៃវ៉ាន់ ដែល​ចង់​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព​របស់ខ្លួន​ឱ្យទាន់​សម័យ និង​ថែរក្សា​សក្ដានុពល​ផ្នែក​ការពារជាតិ​ដែល​អាច​ជឿទុកចិត្ត​បាន។

សហរដ្ឋអាមេរិក​នៅតែ​ជឿថា អាវុធ​ទាំងអស់នេះ នឹង​ជួយ​ជ្រោង​ស្ថិរភាព​ខាង​នយោបាយ និង​តុល្យភាព​ខាង​យោធា​ក្នុង​ភូមិភាគ។

កិច្ចព្រមព្រៀង​ច្បាប់​នេះ នឹង​គ្របដណ្ដប់​លើ​យន្តហោះ​ដ្រូ​ន​ចំនួន ៤គ្រឿង, ស្ថានីយ​គ្រប់គ្រង, និង​ឧបករណ៍​ទំនាក់ទំនង/ស៊ើបការណ៍​ដែល​ពាក់ព័ន្ធ តែ​មិនទាន់​រួមទាំង​គ្រាប់បែក ឬ​កាំជ្រួច ដែល​នឹងត្រូវ​ប្រើ​រួមគ្នា​នោះទេ។

ការលក់​យន្តហោះ​ដ្រូ​ន​ឱ្យទៅ​តៃវ៉ាន់ បានកើត​ឡើង ក្រោយពី​សហរដ្ឋអាមេរិក បានអនុម័ត​ការលក់​អាវុធ​ជា​កញ្ចប់ ទៅឱ្យ​តៃវ៉ាន់​ជាច្រើនលើក​ក្នុងអំឡុង​មិន​ប៉ុន្មាន​សប្ដាហ៍​កន្លងមក សរុប​ជា​ទឹកប្រាក់​ប្រមាណ ៤២០០លាន​ដុល្លារ។ ក្នុង​ចំនួន​នេះ មិនទាន់​រួមទាំង​កាំជ្រួច​ប្រឆាំង​នាវាចម្បាំង Harpoon, កាំជ្រួច​បាញ់​ពី​អាកាស​មក​ផែនដី SLAM-ER, តិច​ណូ​ឡូ​ជី​ស៊ើបការណ៍​ខាង​អាកាស និង​មូលដ្ឋាន​បាញ់​កាំជ្រួច​ខ្នាតតូច​ចល័ត។

ចំណែក​ក្រសួងការបរទេស​តៃវ៉ាន់​បាន​ថ្លែងថា “នេះ​គឺជា​កិច្ចព្រមព្រៀង​លក់​អាវុធ​ឱ្យ​តៃវ៉ាន់ លើក​ទី ១០ហើយ ដែល​ធ្វើឡើង​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និង​ជា​លើក​ទី៣ ក្នុង​ជុំ ២សប្ដាហ៍ ដែល​អាវុធ​ទាំងអស់នេះ នឹង​ជួយ​បង្កើន​សក្ដានុពល និង​ភាពជឿជាក់​ដល់​យើង ក្នុងការ​ការពារ​សន្តិ​ភាព​នៅក្នុង​ឈូង​សមុទ្រ​តៃវ៉ាន់” ។

ប្រទេស​ចិន មិន​ពេញចិត្ត​យ៉ាងខ្លាំង ដែល​សហរដ្ឋអាមេរិក លក់​អាវុធ​ទៅឱ្យ​តៃវ៉ាន់ ដែល​ក្រុង​ប៉េកាំង​បាន​ប្រកាន់ខ្ជាប់​ថា ជា​ដែនដី​នៅក្នុង​អធិបតេយ្យភាព​របស់ខ្លួន និង​រំពឹង​ក្នុង​ការនាំ​ត្រឡប់ យកមក​នៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន​វិញ នៅ​ថ្ងៃ​ណាមួយ ទោះបីជា​ត្រូវ​ប្រើ​កម្លាំង​ក៏ដោយ។

សម្ព័ន្ធភាព​ចិន-តៃវ៉ាន់ បាន​ចុះ​ទ្រុឌទ្រោម​ខ្លាំង​បំផុត ក្នុង​ជុំ​ច្រើន​ទសវត្សរ៍​កន្លងមកនេះ ចាប់តាំងពី​លោកស្រី​ប្រធានាធិបតី ឆៃ អ៊ីង​វឹ​ន ឡើង​គ្រង​តំណែង​ជា​មេដឹកនាំ កាលពី​ឆ្នាំ២០១៦ និង​ប្រកាស​គោលជំហរ​ថា តៃវ៉ាន់ គឺជា​រដ្ឋ​អធិបតេយ្យ និង​មិនមែនជា​ផ្នែក​មួយ​របស់​ចិន​តែមួយ​ឡើយ(One China) ។

រដ្ឋបាល​ចិន បាន​កាត់ផ្ដាច់​ច្រក​ផ្លូវ​ទំនាក់​ទំនងជា​ផ្លូវការ រួមទាំង​បន្ថែម​សម្ពាធ ទាំង​ខាង​សេដ្ឋកិច្ច, កិច្ចការ​យោធា និង​ការទូត ដើម្បី​ឆ្លើយតប​នឹង​លោកស្រី​ឆៃ ប៉ុន្តែ​ស្ត្រី​មេដឹកនាំ​រូបនេះ បែរជា​នៅតែ​បានទទួល​ការនិយម​ចូលចិត្ត​យ៉ាង​ស្អិតល្មួត​ពី​ប្រជាជន និង​ឈ្នះ​ការបោះឆ្នោត​ដល់​ទៅ ២អាណត្តិ កាលពី​ខែមករា កន្លងមក។

លោក​ប្រធានាធិបតី ស៊ី ជីន​ភីង របស់​ចិន ដែល​អាច​រាប់បាន​ថា ជា​មេដឹកនាំ​ដែល​រឹងមាំ​បំផុត បន្ទាប់ពី​លោក​ប្រធាន​ម៉ៅ ធ្លាប់បាន​ចេញមក​គំរាមថា ការដណ្ដើមយក​កោះ​តៃវ៉ាន់ គឺជា​រឿង​ដែល “មិនអាច​ចៀសវាង​បាន” ខណៈដែល​កងទ័ព​ប្រជាជន​ចិន ក៏បាន​បញ្ជូន​យន្តហោះ​ប្រដេញ រុករាន​ចូលទៅក្នុង​តំបន់​ការពារ​សុវត្ថិភាព​ខាង​អាកាស​របស់​តៃវ៉ាន់ កាន់តែ​ញឹកញាប់​ឡើង​ទៀតផង ក្នុងអំឡុង​ប៉ុន្មាន​ខែ​មកនេះ។

ចំណែក​យន្តហោះ​ដ្រូ​ន Reaper ដែល​ផលិត​ដោយ​ក្រុមហ៊ុន General Atomics នោះ ត្រូវបាន​ច្នៃ​ឡើង ដើម្បី​ប្រើប្រាស់​ក្នុង​ភារកិច្ច​ស៊ើបការណ៍ រយៈ​ចម្ងាយ​ឆ្ងាយ ដែលមាន​ពិតាន​ហោះ​ខ្ពស់ ហើយ​សហរដ្ឋអាមេរិក ធ្លាប់បាន​ប្រើ​យន្តហោះ​ដ្រូ​ន​ប្រភេទ​នេះ កំណត់​មុខសញ្ញា​វាយប្រហារ ឬ​ពិឃាត​មេដឹកនាំ​ក្រុម​អ្នក​ប្រយុទ្ធ​ជី​ហាត នៅក្នុង​មជ្ឈិមបូព៌ា និង​អា​ហ្វ​ហ្គា​នី​ស្ថាន​រួចមកហើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply