ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។ ទោះបីគម្រោងសម្ពោធផ្លូវបានកំណត់រួចហើយក្តី សម្រាប់ក្រុមហ៊ុនដេញថ្លែសាងសង់នឹងមិនត្រូវទទួលប្រាក់ឡើយ បើសិនធ្វើការសាងសង់ មិនតាមស្តង់ដារដែលបានព្រមព្រៀង។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង កាលពីថ្ងៃ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រុងសៀមរាបថា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានអំពាវនាវដល់ អង្គប្រជុំទាំងមូល ជាពិសេសកងវិស្វកម្ម ក៏ដូចជាអង្គភាពទទួលម៉ៅការសាងសង់ទាំងអស់ មេត្តាប្រមូលផ្ដុំកម្លាំង ឆន្ទៈ និងស្មារតីឱ្យបានច្រើនបន្ថែមទៀតតាមការចង្អុលបង្ហាញ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទាក់ ទងនឹងគម្រោងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប និងបានស្នើសុំការគាំទ្រ និងកិច្ចសហការល្អពីប្រជាពលរដ្ឋដើម្បីឱ្យគម្រោងនេះ សម្រេចបានជោគ ជ័យតាមការគ្រោងទុក។

ចំណែកឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងបានចុះពិនិត្យសិក្សាលម្អិតលក្ខ ណៈបច្ចេកទេសផ្លូវដែលត្រូវសាងសង់ បានពិនិត្យជ្រើសរើសរួចរាល់ខ្សែផ្លូវ អាទិភាពដែលត្រូវ សាងសង់ប្រវែងសរុបចំនួន១០៨គីឡូម៉ែត្រ បានពិភាក្សាលម្អិតលើការងារបច្ចេកទេស ជា មួយអង្គភាពទទួលសាងសង់ បានតម្រូវឱ្យអង្គភាពសាងសង់អនុវត្តន៍តាមលក្ខខណ្ឌតម្រូវ នៃស្តង់ដារបច្ចេកទេស បានធ្វើបញ្ជីប៉ាន់តម្លៃចប់សព្វគ្រប់ និងបានប្រគល់ជូនអង្គភាព សាង សង់រួចរាល់ហើយផងដែរ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា អង្គភាពដែលទទួលយក ការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះរួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កង វិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋាន សាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធា រណការនិងដឹកជញ្ជូន ខេត្តសៀមរាប។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះត្រូវ បានបែងចែកជាបួនប្រភេទគឺ៖ ទីមួយ. ចាក់បេតុងចំនួន២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាង ក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ (AC) ពីលើទេ។ ទីពីរ. ចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរា និងការដឹកជញ្ជូន។ ទីបី. ជួសជុលគ្រឹះ មិនចាំបាច់ចាក់ បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងទីបួន. អ៊ុតកៅស៊ូ បេតុង១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមាន ភាពរឹងមាំស្រាប់ទៅហើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា «យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិ បាល គណៈកម្មការអន្តរក្រសួងមានសិទ្ធិបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ដំណើរ ការរបស់ខ្លួនយោងតាមការចាំបាច់ ក្រៅពីនេះនឹងមានក្រុមការងារបច្ចេកទេសចំនួន៨កង ទៀ ត ប្រចាំការនៅខេត្តសៀមរាប ដើម្បីតាមដាន និងធ្វើរបាយការណ៍អំពីដំណើរការសាងសង់ ថាតើបានអនុវត្តន៍ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកដែរ ឬយ៉ាង ណាក្នុងករណី អង្គភាពសាងសង់មិនគោរពតាមបទដ្ឋានបច្ចេកទេស នោះនឹងមិនត្រូ វបានទូ ទាត់ប្រាក់ជូនឡើយ»។

ក្នុងកិច្ចប្រជុំនោះដែរ សម្ដេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិ បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការ ងារអន្តរក្រសួង ដែលបានផ្តល់ធាតុចូលបន្ថែម ក៏ដូចជាបានបំពេញកិច្ចការរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវ ក្នុងគោលបំណងប្រែក្លាយខេត្តវប្បធម៌មួយនេះឱ្យមានភាពទាន់ សម័យអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ និងបង្កើន ប្រាក់ចំណូលជូនប្រជាពលរដ្ឋ៕
#អគុណសន្តិភាព