(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជា ខណៈអ្នកជំងឺ៣នាក់ព្យាបាលជាសះស្បើយ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ធ្វើតេស្តលើសំណាកអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី លើមនុស្ស៦២៨នាក់ ដោយលទ្ធផលតេស្តបញ្ជាក់ថា មិនមានឆ្លងកូវីដ១៩នេះទេ។

#អគុណសន្តិភាព