You are currently viewing ជប៉ុន​គ្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​ដើរ​ដោយ​សំរាម​នៅ​កម្ពុជា

ជប៉ុន​គ្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​ដើរ​ដោយ​សំរាម​នៅ​កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ជប៉ុន ប្រចាំ​កម្ពុជា បាន​ជួប​ពិភាក្សាគ្នា​ទៅលើ​ប្រធានបទសំខាន់មួយចំនួនៗ ។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ រវាង ឯកឧត្តម ស៊ុយ សែម និង ឯកឧត្តម MIKAMI Masahiro បាន​ពិភាក្សា​ផ្តោតលើ​ប្រធានបទសំខាន់ៗដូចជា៖

– វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ផែនការមេ​ថាមពល​របស់​កម្ពុជា ទាំង​រយៈពេល​មធ្យម និង​រយៈពេល​វែង។

– យុទ្ធសាស្ត្រ​នៃ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​រង​ផលប៉ះពាល់​ពី Covid-19 ដើម្បី​គាំទ្រ​ដល់  វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍។

– សក្តានុពល​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ដើម្បី​បង្កើត​រោងចក្រ​ផលិត​ថាមពល​ដើរ​ដោយ​សំរាម និង​ស្ថានីយ៍​បំ​លែង​ឧស្ម័ន LNG ។

ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អំ​ពីស​មិ​ទិ្ធ​ផល​ការងារសំខាន់ៗជាច្រើន​ដែល​ក្រសួង​សម្រេចបាន​ក្នុង​ឆ្នាំ២០២០ ក៏ដូចជា​ផែនការ​ការងារ​បន្ត​ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល​របស់​កម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​គាំទ្រ​ដល់​ការវិនិយោគ​ជប៉ុន​មក​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យនេះ និង​ត្រូវគោរព​តាមច្បាប់ និង​បទ​ប្បញ្ញា​ត្តិ ៕

Leave a Reply