You are currently viewing ស៊ុន ថា​ន់​ថុល៖ បច្ចុប្បន្ន​កម្ពុជា​មានរ​ថយ​ន្ត និង​ម៉ូតូ​ចំនួន​ជាង ៥,៨លាន​គ្រឿង ដែល​កំពុង​ចរាចរណ៍

ស៊ុន ថា​ន់​ថុល៖ បច្ចុប្បន្ន​កម្ពុជា​មានរ​ថយ​ន្ត និង​ម៉ូតូ​ចំនួន​ជាង ៥,៨លាន​គ្រឿង ដែល​កំពុង​ចរាចរណ៍

ភ្នំពេញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​មានរ​ថយ​ន្ត និង​ម៉ូតូ​មាន​ចំនួន ៥,៨លាន​គ្រឿង។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង​កម្មវិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​សំបក​កង់ និង​ថែទាំ​យានយន្ត ”ថា​យ​ផ្ល័ស” របស់​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ ខា​សូ​លូ​សិន​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដោយសារ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% ក្នុង​រយៈពេល​ប្រមាណ២ទសវត្សរ៍។

កត្តា​ទាំងនេះ​គឺជា​ចលករ​ធ្វើឱ្យ​ចំនួន​យានយន្ត​មានការ​កើនឡើង​យ៉ាងគំហុក ហើយ​មកដល់ពេលនេះ​កម្ពុ​ជាមាន​រថយន្ត និង​ម៉ូតូ​មាន​ចំនួន ៥,៨លាន គ្រឿង ដោយ​ក្នុងនោះ ជាង ៩សែន គ្រឿង​ជា​រថយន្ត ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

#អគុណសន្តិភាព

Leave a Reply