You are currently viewing យើង​នាំគ្នា​មក​ស្គាល់​លោក Joe Biden និង​គោលនយោបាយ​របស់លោក បើសិន​លោក​បាន​ធ្វើជា​ប្រធានាធិបតី

យើង​នាំគ្នា​មក​ស្គាល់​លោក Joe Biden និង​គោលនយោបាយ​របស់លោក បើសិន​លោក​បាន​ធ្វើជា​ប្រធានាធិបតី

អាមេរិច៖​​ យើង​នាំគ្នា​មក​ស្គាល់​លោក ចូ បៃ​ដិ​ន ដែល​ពិភពលោក​កំពុង​តាម​សម្លឹងមើល ជាពិសេស​បើសិនជា​លោក​បាន​ឡើង​ធ្វើជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ផង​នោះ តើ​បុរស​វ័យ 78ឆ្នាំ ដែល​អាយុ​គ្រាន់តែ​ជា​តួលេខ​ម្នាក់នេះ នឹង​ដើរ​ចូលមក​មន្ទីរ​សេត​វិមាន ព្រមជាមួយ “គោលនយោបាយ” អ្វីខ្លះ?។

“ចូ បៃ​ដិ​ន” ដែល​ពិភពលោក​កំពុង​រង់ចាំ​អ៊ុត​មើលថា តើ​នឹង​បាន​អង្គុយ​កៅអី​ប្រធានាធិបតី​ថ្មី របស់​សហរដ្ឋអាមេរិក​ឬទេ រូបនេះ មានឈ្មោះ​ពេញ​ថា Joseph Robinette Biden, Jr.(ចូ​សេ​ហ្វ រី​ប៊ី​នេ​ត​ត៍ បៃ​ដិ​ន ជូ​នៀ) បច្ចុប្បន្នកំពុង​តែមាន​អាយុ​ជិត​គ្រប់ 78ឆ្នាំ ក្នុង​រយៈពេល​តែ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះហើយ(លោក​បៃ​ដិ​ន កើត​នៅ​ថ្ងៃទី20 វិច្ឆិកា ឆ្នាំ1942) មាន​ស្រុកកំណើត​នៅ​ទីក្រុង​ស្គ្រែ​ង​តាស់ រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ។

ក្នុង​ផ្នែក​ការសិក្សា លោក​បៃ​ដិ​ន រៀន​ចប់​បរិញ្ញាបត្រ ផ្នែក​រដ្ឋ​សាស្ត្រ និង​ប្រវត្តិសាស្ត្រ នៅ​មហាវិទ្យាល័យ ដេ​ឡា​វែ​រ និង​នីតិសាស្ត្រ នៅ​មហាវិទ្យាល័យ ស៊ីរ៉ា​ឃី​វ​ស៍ រដ្ឋ​នី​វ​យ៉​ក។

ចំណែក​ប្រវត្តិ​ផ្នែក​អាជីព​ការងារ​វិញ មាន​ដូចតទៅ៖

ឆ្នាំ១៩៧៨-១៩៧៩៖ មេធាវី នៅ​ទីក្រុង​វី​ល​មិ​ង​តុ​ន រដ្ឋ​ដេ​ឡា​វែ​រ

ឆ្នាំ១៩៨០-១៩៨២៖ សមាជិកសភា​មណ្ឌល​នី​វ​ខាស​ស៊ើ​ល រដ្ឋ​ដេ​ឡា​វែ​រ

ឆ្នាំ១៩៨៣-២០០៩៖ បានទទួល​ការជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ដេ​ឡា​វែ​រ អាណត្តិ​ទី១ និង​ឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ៦អាណត្តិ​ទៀត

ឆ្នាំ១៩៩៧-២០១៥៖ បានទទួល​តំណែង​ជា ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌ នៃ​ព្រឹទ្ធសភា

ឆ្នាំ២០០១-២០០៣ និង២០០៧-២០០៩៖ បានទទួល​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ នៃ​ព្រឹទ្ធសភា

ឆ្នាំ២០០៩-២០១៧៖ បានទទួល​ការជ្រើសតាំង ធ្វើជា​អនុ​ប្រធានាធិបតី​ទី៤៤ ក្នុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា

ឆ្នាំ២០១៩-២០២០៖ បានទទួល​ការជ្រើសរើស ឱ្យធ្វើជា​បេក្ខជន​តំណាង​គណបក្ស​ដេ​ម៉ូ​ក្រេ​ត ប្រជែង​តំណែង​ប្រធានាធិបតី

និង​ក្នុង​វិច្ឆិកា ឆ្នាំ២០២០ លោក​ចូ បៃ​ដិ​ន កំពុង​រង់ចាំ​អ៊ុត ក្នុងការ​ឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង បាន​ក្លាយជា​ប្រធានាធិបតី​ទី៤។

លោក​ចូ បៃ​ដិ​ន បានធ្វើ​ជា​អនុ​ប្រធានាធិបតី​ទី៤៤ ក្នុងគណៈ​គ្រប់គ្រង​របស់លោក​អតីត​ប្រធានាធិបតី ប​រ៉ា​ក់ អូ​បា​ម៉ា និង​បាន​គ្រង​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា នៃ​រដ្ឋ​ដេ​ឡា​វែ​រ យូរ​ដល់​ទៅ ៣៦ឆ្នាំ ហើយ​ការធ្វើជា​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​ក្នុងឆ្នាំនេះ គឺជា​លើក​ទី៣ របស់លោក​ហើយ។

លោក ចូ បៃ​ដិ​ន ទទួលបាន​ជ័យជម្នះ!! បាន ២៧០សំឡេង
លោក ចូ បៃ​ដិ​ន ទទួលបាន​ជ័យជម្នះ!! បាន ២៧០សំឡេង

គោលនយោបាយ​របស់លោក ចូ បៃ​ដិ​ន

សម្រាប់​គោលនយោបាយ ដែល​លោក​ចូ បៃ​ដិ​ន បានប្រកាស​ដល់​សាធារណជន​វិញ​នោះ នៅពេល​វិលត្រឡប់​ទៅ​មើល​កាលពី​ថ្ងៃទី២៨ តុលា កន្លងមក ក្រោយពី​លោក​បៃ​ដិ​ន ដើរ​ឃោសនា​រក​សំឡេងឆ្នោត​មុន​កាលបរិច្ឆេទ​នៅឯ​ស្រុកកំណើត​របស់ខ្លួន​នោះ លោក​បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ថា លោក​អាចធ្វើ​ការរួម​ជាមួយ​គ​ណ​បក្ស​រី​ផា​ប្ល៊ី​កាន់ ក្នុងការ​កែសម្រួល​ច្បាប់ Affordable Care Act ដើម្បីឱ្យ​ប្រជាជន​អាមេរិក មានការ​មើលថែទាំ​សុខភាព​ដែល​ល្អប្រសើរ​ឡើង​បាន។

ចំណែក​ក្នុង​ចំណុច​ការ​ទប់​ទល់នឹង​ការឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩វិញ​នោះ លោក​បៃ​ដិ​ន បាន​សន្យាថា បើ​លោក​ឈ្នះ​ការបោះឆ្នោត លោក​នឹង​រៀបចំ​រក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ ជូន​ប្រជាជន​អាមេរិក​គ្រប់រូប​ដោយ​ហ្វ្រ៊ី តែម្ដង។

និង​បើសិនជា​ហ្វូ​ខឹ​ស​ទៅលើ “គោលនយោបាយ​សេដ្ឋកិច្ច” វិញ យើង​សូម​សរុបយ៉ាងខ្លីៗ ចេញពី​អត្ថបទ “គោលនយោបាយ​សេដ្ឋកិច្ច​របស់លោក ចូ បៃ​ដិ​ន” ពាក់ព័ន្ធ​នឹង ២ចំណុច​ចម្បង​គឺ គោលនយោបាយ​ហិរញ្ញវត្ថុ និង​ភាស៊ី និង​គោលនយោបាយ​ថាមពល។

លោក​បៃ​ដិ​ន មាន​ផ្នត់គំនិត​សង្កត់ធ្ងន់​លើ​ការប្រមូល​ភាស៊ី ពី​អ្នកមាន ដើម្បី​យកមក​បង្កើត​ការងារ​ឱ្យ​ប្រជាជន​ថ្នាក់កណ្ដាល និង​ថ្នាក់ក្រោម តាមរយៈ​គ្រោងការផ្សេងៗ ក្នុង​ផ្នែក​ឧស្សាហកម្ម អៃ​ធី ថាមពល​ស្អាត និង​សេដ្ឋកិច្ច​បែប​ថ្មី ក្រោម​គម្រោងការ​របស់​លោក​បៃ​ដិ​ន  ដែល​នឹង​អាច​បង្កើន​ប្រាក់ចំណូល​ដល់​រដ្ឋបាល​សហរដ្ឋអាមេរិក​ច្រើនជាង ៣,៤លាន​លាន​ដុល្លារ ក្នុង​រយៈពេល ៤ឆ្នាំ​បន្ត​ពីនេះ​ទៅ តាមរយៈ​ទាំង​ការគិត​ភាស៊ី​មរតក ដែល​តាម​សេចក្ដីព្រាងច្បាប់​របស់លោក​បៃ​ដិ​ន នឹង​គិត​ភាស៊ី​ពី​មរតក​ទាំង​ដុល ខុសពី​បច្ចុប្បន្ន ដែល​អ្នក​បានទទួល​ម​រតក នឹងមិន​បាច់​បង់​ភាស៊ី​លើ​ផ្នែក​របស់​កម្រៃ​ឡើយ។

១រឿង​ទៀត ដែល​ត្រូវ​តាម​សង្កេតមើល​ដែរនោះ គឺ​លោក​បៃ​ដិ​ន នឹង​លុបចោល​ការគាំទ្រ​ផ្នែក​ភាស៊ី​ចំពោះ​ធុរកិច្ច​Oil & Gas រួមទាំង​ការផលិត​ធ្យូងថ្ម និង​ការឱ្យ​បង់ថ្លៃ​ជាការ​ចំណាយ​ចំពោះ​កិច្ចការងារ​ត្រួតពិនិត្យ​ប្រភព​ថាមពល៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អគុណសន្តិភាព

 

Leave a Reply