(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន២នាក់ លើបុរសជនជាតិឥណ្ឌា និងបុរសជនជាប៉ាគីស្ថាន ដែលទើបចូលមកកម្ពុជា។
នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាស ពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ផងដែរ ។
ដោយឡែកសម្រាប់អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួន៤៩នាក់ថែមទៀត ត្រូវបានធ្វើតេស្ត តែលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានទាំងអស់។



#អគុណសន្តិភាព