You are currently viewing ឯកឧត្ដម  ហ៊ុន  ម៉ា​ណែ​ត តំណាង ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ  ហ៊ុន  សែន  អញ្ជើញ ជួប សំណេះសំណាល  និង នាំយក​ពូជស្រូវ ចែកជូន ពលរដ្ឋ ជិត  ២ម៉ឺន គ្រួសារ  រង​ផលប៉ះពាល់ ដោយ​ទឹកជំនន់ នៅ ខេត្ត ពោធិ៍សាត់

ឯកឧត្ដម  ហ៊ុន  ម៉ា​ណែ​ត តំណាង ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ  ហ៊ុន  សែន  អញ្ជើញ ជួប សំណេះសំណាល  និង នាំយក​ពូជស្រូវ ចែកជូន ពលរដ្ឋ ជិត  ២ម៉ឺន គ្រួសារ  រង​ផលប៉ះពាល់ ដោយ​ទឹកជំនន់ នៅ ខេត្ត ពោធិ៍សាត់

ពោធិ៍សាត់ ៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា នា​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាន​ជួប​សំណេះសំណាល និង​នាំយក​ពូជស្រូវ ចែកជូន​ប្រជាពលរដ្ឋ​ជិត ២ម៉ឺន​គ្រួសារ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ ដើម្បី​ស្តារ​ផលិតកម្ម​ស្បៀង​ឡើងវិញ ក្រោយពេល​ទឹក​ស្រក។

ឯកឧត្ដម  ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នឹង ធ្វើការ ចែក​ពូជស្រូវ​ទាំងអស់ នៅ​ពីរ​ទីតាំង ដែល​ទី​តាំងទី១ ស្ថិតនៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តពោធិ៍សាត់​ចំនួន ១៣,០៤៧គ្រួសារ និង ទីតាំង​ទី២ ស្និត​នៅ​បរិវេណ​វិទ្យាល័យ​អូរ​តា​ប៉ោង​ចំនួន ៤,២៥៩គ្រួសារ។

អំណោយ ដែល​បាន យកមក​ចែកជូន ប្រជាពលរដ្ឋ រងគ្រោះ​នៅពេល នេះ  ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន០១កេស, ត្រីខ ចំនួន០១យួរ, ទឹកត្រី ចំនួន០១យួរ, ទឹក​ស៉ី​អ៉ី​វ ចំនួន០១យួរ, ទឹក​សុទ្ធ ចំនួន០១កេស, ឃី​ត ចំនួន០១កញ្ចប់, ស្រូវពូជ ចំនួន១០០គីឡូក្រាម និង​ថវិកា ចំនួន៥០,០០០រៀល។

គួរ​បញ្ជាក់ថា បន្ទាប់ពី​ទទួលរង​ឥ​ទិ្ធ​ពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃជាប់ៗគ្នា​កន្លងទៅ ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ បានទទួល​រងគ្រោះ​នូវ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បានធ្វើឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន៦ក្រុង-ស្រុក ក្នុងនោះ​មានស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន ស្រុក​កណ្តៀង និង​ក្រុង​ពោធិ៍សាត់ ស្មើនឹង៣៤ឃុំ-សង្កាត់៕

#អគុណសន្តិភាព

Leave a Reply