You are currently viewing ក្រសួងសុខាភិបាល ចេញ​វិធានការសំខាន់១០ចំណុច​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ព្រឹត្តិការណ៍ ៣វិច្ឆិកា  
ក្រសួងសុខាភិបាល ចេញ​វិធានការសំខាន់១០ចំណុច​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ព្រឹត្តិការណ៍ ៣វិច្ឆិកា  

ក្រសួងសុខាភិបាល ចេញ​វិធានការសំខាន់១០ចំណុច​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ព្រឹត្តិការណ៍ ៣វិច្ឆិកា  

ភ្នំពេញ ៖ ស្របពេល​នឹង​ការព្រួយបារម្ភ​អំពី​ស្ថានភាព​កូ​វីដ-១៩ ក្រោយ​ព្រឹត្តិការណ៍ ៣វិច្ឆិកា ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្រសួងសុខាភិបាល​បានដាក់​ចេញ​នូវ​វិធានការ ១០ចំណុចសំខាន់ៗសម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការ​រាល់ដាល​នៃ​ជំងឺ​រាតត្បាត​មួយ​នេះ ។

ក្រសួងសុខាភិបាល ចេញ​វិធានការសំខាន់១០ចំណុច​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ព្រឹត្តិការណ៍ ៣វិច្ឆិកា  
ក្រសួងសុខាភិបាល ចេញ​វិធានការសំខាន់១០ចំណុច​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ព្រឹត្តិការណ៍ ៣វិច្ឆិកា

ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មុននេះ​បន្តិច បានដាក់​ចេញ​នូវ​វិធានការសំខាន់ៗចំនួន១០ សម្រាប់​អនុវត្ត​លើ​ការធ្វើ​ច​ត្តា​ឡី​ស័ក។ វិធានការសំខាន់ៗទាំង១០ ដែល​តម្រូវឱ្យ​អនុវត្ត​រួមមាន ៖

១៖ នៅ​ក្នុងផ្ទះ​ដាច់ដោយឡែក​គ្រប់ពេល​ជា​រៀងរាល់ថ្ងៃ ក្នុងអំឡុងពេល ១៤ថ្ងៃ (មាន​ដាច់ខាត​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក) ។

២៖ តាមដាន​រោគសញ្ញា​នៃ​ជំងឺ ដោយ​វាស់​កម្តៅ​ជា​រៀងរាល់ថ្ងៃ នៅពេល​ព្រឹក និង​ពេល​ល្ងាច។ បើក​ម្តៅ​លើ​ពី៣៧.៥អង្សារ ឬ​មាន​រោគសញ្ញា​ណាមួយ ដូចជា​ក្អក ឈឺបំពង់ក ពិបាក​ដកដង្ហើម ត្រូវ​ទាក់ទង​ទៅកាន់​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ។

៣៖ នៅ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ

– រស់នៅក្នុង​បន្ទប់​មួយ​ដាច់ដោយឡែក ដែលមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​ប្រើប្រាស់​បន្ទប់ទឹក/បង្គន់​ផ្សេង​ពី​គ្រួសារ។ បរិភោគ​អាហារ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ

– ពាក់​មាស់​ជាប់​ជានិច្ច និង​ត្រូវ​នៅ​ឃ្លាត​ពីគ្នា​យ៉ាងតិច១.៥ម៉ែត្រ

៤៖ ប្រើប្រាស់​សម្ភារៈ​ដោយឡែក​ពី​សមាជិកគ្រួសារ

– ហាម​ប្រើ​សម្ភារៈ​រួមគ្នា​ជាមួយ​សមាជិកគ្រួសារ។ លាង​សម្អាត​សម្ភារៈ​ទាំងនោះ​ជាមួយ​ទឹកស្អាត និង​សាប៊ូ ឱ្យបាន​ស្អាត​ល្អ​បន្ទាប់ពី​ប្រើ​រួច។ បោកគក់​សំលៀកបំពាក់​ឱ្យបាន​ស្អាត និង​ហាលថ្ងៃ​ឱ្យបាន​ល្អ

៥៖ លាងដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ឱ្យបាន​ញឹកញាប់

– លាង​សម្អាត​ដៃ ដោយ​ប្រើ​សាប៊ូ និង​ទឹកស្អាត ឬ​ប្រើ​អាល់កុល ឬ​ជែ​ល​លាងដៃ​ឱ្យបាន​ញឹកញាប់ មុន និង​ក្រោយពេល​ច​ម្អិ​ត​អាហារ មុន​និង​ក្រោយ​បរិភោគ​អាហារ និង​ក្រោយពេល​ប្រើ​បង្គន់

៦៖ ខ្ទប់មាត់ ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់

– ខ្ទប់មាត់ ច្រមុះ​ខ្លួនឯង ដោយ​ម៉ាស់ ក្រ​ម៉ា កន្សែង ក្រដាសអនាម័យ ឬ​ខ្ទប់​នឹង​កែងដៃ នៅពេល​ក្អក ឬ​កណ្តាស រួច​ត្រូវ​ចោល​ក្រដាស​នោះ​ទៅក្នុង​ធុងសំរាម ហើយ​លាង​សម្អាត​ដៃភ្លាមៗ

៧៖ បរិភោគ​ម្ហូបអាហារ​ដែល​ច​ម្អិ​ត​បានល្អ

– ម្ហូបអាហារ​ត្រូវ​ច​ម្អិ​ត​ឱ្យបាន​ល្អ។ បរិភោគ​អាហារ​មាន​ជាតិ​ត្រី សាច់ បន្លែ ផ្លែឈើ បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ប្រៃ និង​ជាតិ​ផ្អែម ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​សារពាង្គកាយ

៨៖ អនាម័យ​ល្អ​ក្នុង​កន្លែង​រស់នៅ និង​រក្សា​អារម្មណ៍​នឹងនរ

– ធ្វើ​កិច្ចការផ្សេងៗជាធម្មតា ហាត់ប្រាណ​ក្នុងផ្ទះ

– សម្អាត​បន្ទប់​រស់នៅ​ផ្ទះ​ខ្លួន បន្ទប់ទឹក ព្រមទាំង​សម្ភារៈប្រើប្រាស់ផ្សេងៗជា​រៀងរាល់ថ្ងៃ

៩៖ បញ្ចប់​ការអនុវត្ត​ច​ត្តា​ឡី​ស័ក

– អនុញ្ញាតឱ្យ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ប្រសិន​អ្នក​បាន​អនុវត្ត​ត្រឹមត្រូវ តាម​វិធានការ​ច​ត្តា​ឡី​ស័ក​ដោយ​នៅផ្ទះ​រាល់ពេល​គ្រប់​កាលកំណត់១៤ថ្ងៃ ហើយ​គ្មាន​ចេញ​រោគសញ្ញា​ជំងឺ និង​ត្រូវបាន​បញ្ជាក់​ដោយ​លទ្ធផល​តេស្ត​កូ​វីដ១៩ «អវិជ្ជមាន» ដោយ​មន្ទីរពិសោធន៍ នៅ​ថ្ងៃទី១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក

១០៖ ទំនាក់ទំនង​ក្នុងករណី​ចាំបាច់ និង​បន្ទាន់

– បើ​អ្នកត្រូវការ​ពិគ្រោះ​យោបល់ ឬ​ជំនួយ​វេជ្ជសាស្ត្រ សូម​ទាក់ទង​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ របស់​ក្រសួងសុខាភិបាល ដោយ​មិន​គិតថ្លៃ​សេវា៕

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply