You are currently viewing ឯកឧត្តម  ហ៊ុន  ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន  សែន  ចុះ​ចែក​ស្រូវពូជ និង​អំណោយ​ដល់​ប្រជាពលរដ្ឋ ១១០០០គ្រួសារ​នៅ​ខេត្តបន្ទាយមានជ័យ

ឯកឧត្តម  ហ៊ុន  ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន  សែន  ចុះ​ចែក​ស្រូវពូជ និង​អំណោយ​ដល់​ប្រជាពលរដ្ឋ ១១០០០គ្រួសារ​នៅ​ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម  ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាន​ចុះសួរសុខទុក្ខ ព្រមទាំង​នាំយក​ស្រូវពូជ គ្រឿង​បរិភោគ បរិភោគ និង​សម្ភារ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១១,០០០គ្រួសារ នៅ​ផ្សារ​ថ្មី​ស្ថិត​ភូមិ​ចំការ​ត្រដក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម  ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ២០២០នេះ ប្រទេស​កម្ពុជា​បាន​រងគ្រោះ​ធម្មជាតិ​ដោយ​ទឹកជំនន់ ជន់​លិច​ផ្ទះសំបែង​បងប្អូន​ប្រជាពលរដ្ឋ។ ដោយឡែក នៅ​ទិស​ពាយព្យ នៃ​ប្រទេស​កម្ពុជា មាន​ខេត្ត​មួយចំនួន​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ក្នុងនោះ​ខេត្តបន្ទាយមានជ័យ គឺ​បាន​រង​ផលប៉ះពាល់​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ដំណាំ​កសិកម្ម អស់​ជាច្រើន​ផងដែរ។

ឯកឧត្តម​បាន​បន្តថា នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​សម្តេច​បាន​ណែនាំ​ឱ្យ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ចែក ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ ចំនួន១១,០០០គ្រួសារ  ដោយ១គ្រួសារ ត្រូវ​ទទួលបាន​ស្រូវពូជ​សែន​ក្រអូប ១០០គីឡូក្រាម, អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកបរិសុទ្ធ ១កេស​ធំ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និង​ឃី​ត ១កញ្ចប់​មាន ភួយ១ ក្រ​ម៉ា១ សា​រ៉ុង១ ម៉ុង១ កន្ទេល​បត់១ ថវិកា៥ម៉ឺន​រៀល។

កាលពី​ព្រឹក​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​នាំយក​ពូជស្រូវ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ជិត២ម៉ឺន​គ្រួសារ នៅ​ខេត្តពោធិ៍សាត់​ផងដែរ៕

#អគុណសន្តិភាព

 

Leave a Reply