You are currently viewing គ្រួសារ​កូនភ្លោះ៣នាក់ ចំនួន២គ្រួសារ ក្នុងស្រុក​ក្រឡាញ់​និង​ស្រុក​ស្រីស្នំ   បានទទួល​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

គ្រួសារ​កូនភ្លោះ៣នាក់ ចំនួន២គ្រួសារ ក្នុងស្រុក​ក្រឡាញ់​និង​ស្រុក​ស្រីស្នំ   បានទទួល​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សៀមរាប៖គ្រួសារ​កូនភ្លោះ៣នាក់ ចំនួន២គ្រួសារ គឺ​កូនភ្លោះ​ប្រុស០៣នាក់​ក្នុង​គ្រួសារ​ទី១ សម្រាល​នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលា​ម៉ោង៣ និង៣០នាទី​រសៀល នៅ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី៧ ដែលមាន​ឪពុក​ឈ្មោះ ឡាន់ គឹម​លាង អាយុ៣០ឆ្នាំ  និង​ម្តាយ​ឈ្មោះ តយ រ៉ានី អាយុ២៩ឆ្នាំ  មាន​ទីលំនៅ​ភូមិ​កំពង់​ថ្កូវ១ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់  ខេត្តសៀមរាប និង​មានកូន​ក្នុងបន្ទុក​មុន​ជា​ប្រុស​ចំនួន២នាក់ និង កូនភ្លោះ​ប្រុស០៣នាក់ ក្នុង​គ្រួសារ​ទី២ សម្រាល​នៅ​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលា​ម៉ោង០៤រសៀល នៅ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី៧ ដែល​ឪពុក​ឈ្មោះ តឹក តួន អាយុ៣៥ឆ្នាំ  និង​ម្តាយ​ឈ្មោះ រស់ ម៉ាច អាយុ៣០ឆ្នាំ  មាន​ទីលំនៅ​ភូមិ​ស្លែង​ស្ពាន ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ បានទទួល​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅ​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមរយៈ​ឯកឧត្តម សេង ទៀង ជំនួយការ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន៥០គីឡូក្រាម , ទឹកដោះគោ០២កេស , ស្ករស០៥គីឡូ​ក្រោម , ក្រ​ម៉ា០២ , សា​រ៉ុង០២ និង​ថវិកា​ចំនួន៥លាន​រៀល ។

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម សេង ទៀង បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​គិតគូរ ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​គឺ​សុខទុក្ខ​អ្នក​ដែល​សម្រាល​បានកូន​ភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេច​បានចាត់ទុក​កូ​ន​ភ្លោះ៣នេះ ជា​ចៅ​សម្តេច​ថែមទៀត​ផង ។

ឯកឧត្តម សេង ទៀង បា​នប​ញ្ផា​ក់ទៀត​ថា ការយក​អំណោយ​មក​ផ្តល់ជូន​ក្រុមគ្រួសារ​កូនភ្លោះ​ទាំង៣នាពេលនេះ គឹ​សម្តេច​មិនបាន​ប្រកាន់ពូជសាសន៍​នោះទេ ហើយក៏​មិន​ប្រកាន់​និន្នាការ​នយោបាយ​ដែរ ឲ្យ​តែ​បងប្អូន​ប្រសូត​បានកូន​ភ្លោះ៣ គឹ​កូន​ទាំងនោះ​ជា​ចៅ​របស់​សម្តេច​ពីរ ហើយនឹង​ទទួលបាន​អំណោយដូចៗគ្នា ៕

#អរគុណសន្តិភាព

Leave a Reply