You are currently viewing រដ្ឋបាល​ខេត្តកណ្តាល រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក ដោយ​ប្រថុយប្រថាន និង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩

រដ្ឋបាល​ខេត្តកណ្តាល រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក ដោយ​ប្រថុយប្រថាន និង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្តកណ្ដាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អញ​ពា​វ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​អប់រំ​កូនចៅ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត កុំ​ឲ្យ​ចាញ់បោក​កលល្បិច​ជនខិលខូច​មួយចំនួន ក្នុងការ​ចំណាកស្រុក​ដោយ​បរថុយប្រថាន និង​ខុសច្បាប់ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ងាយ​ធ្លាក់​ទៅក្នុង​ស្ថានភាព​នៃ​ការជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​ផ្លូវភេទ និង​កម្លាំង​ពលកម្ម ជាពិសេស​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​ឆ្លង​រាលដាល​នៃ ជំងឺ​រលាក​ផ្លូវដង្ហើម កូ​វីដ ១។

លោកជំទាវ​បាន​មានប្រសាសន៍​ដូច្នេះ នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក ដោយ​ប្រថុយប្រថាន និង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ នៅក្នុង ឃុំ​ឈើខ្មៅ​ស្រុក​កោះធំ កាលពី​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមាន​ការចូលរួម​ពី លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឹម វណ្ណ​នី ស្នងការរង​ខេត្តកណ្ដាល លោកស្រី​អភិបាលរង​ស្រុក មន្ទីរ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ និង​ពលករ ពល​ការិនី​ជាង ៦០ នាក់។

លោកជំទាវ​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​ជនល្មើស​កាន់តែ​មាន​ល្បិចកល​ខ្ពស់ ហើយ​រូបភាព នៃ​អំពើ​ជួញដូរ​មនុស្ស មិន​ត្រឹមតែ​ជាការ​ជួញដូរ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវភេទ​តែប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មាន​ជួញដូរ​សិរី​រា​ង្គ បទល្មើស​រត់ពន្ធ ជួញដូរ​ទារក​ឆ្លងដែន ជាពិសេស គឺ​កា​រពរ​ពោះ​ជំនួស ដែល​អំពើ​នេះ​គឺជា​រឿង​ដែល​អមនុស្សធម៌​បំផុត ដែល​បញ្ហា​ទាំងនេះ​គឺ​តម្រូវ​ឲ្យ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវតែ​ដាក់​វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា។

ក្នុងឱកាស​នោះដែរ លោកជំទាវ​អភិបាលរង​ខេត្ត បានធ្វើការ​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី ទាំងអស់​ថា ការធ្វើ​ចំណាកស្រុក ឆ្លងដែន​ដោយ​គ្មាន​ឯកសារ​ផ្លូវច្បាប់​ត្រឹមត្រូវ បានធ្វើ​ឲ្យ​ពលករ​ទាំងនោះ ត្រូវបាន​ទទួលរង​ការកេងប្រវ័ញ្ច​គ្រប់​រូបភាព ដូចជា​ទទួលរង​គ្រោះ​ដោយ​ការចាប់​ឃាត់ខ្លួន​ដាក់ពន្ធនាគារ ការផាកពិន័យ ការចាប់​បញ្ជូន​ត្រឡប់ ការមិន​ផ្ដល់​ប្រាក់កម្រៃ​ពលកម្ម​ពេញលេញ ការបញ្ជូន​បន្តទៅ​ធ្វើកា​រ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ​នៅ​ឆ្ងាយ​ដែល​មិនអាច​ទំនាក់ទំនង​ទៅ​គ្រួ​សារបាន មានការ​ដកហូត​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ការធ្វើ​ទារុណកម្ម​រហូត​បាត់បង់​ជីវិត​ក៏មាន។

លោកជំទាវ​បានធ្វើ​ពន្យល់​បន្តថា ដើម្បី​ធ្វើការ​នៅក្រៅ​ប្រទេស​ដោយ​ស្របច្បាប់ គឺ​ពលករ​ពលការ​នី​ត្រូវមាន​អាយុ​ចាប់ពី១៨ ឆ្នាំ​ឡើងទៅ ហើយ​ត្រូវ​ទៅ​ជួប​ជាមួយ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​ពាក់ព័ន្ធ ពីព្រោះ​កន្លែង​នោះ​អាចជួយ​អ្នករក​ការងារ និង​អាចជួយ​ចុះឈ្មោះ​អ្នកជា​មួយក្រុម​ហ៊ុន​ជ្រើសរើស​ពលករ​ដែល​ស្របច្បាប់ ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវមាន​លិខិតឆ្លងដែន និង​មាន​ឯកសារ​ពាក់ព័ន្ធ​នានា។

លោកស្រី ទេស សុភាព អភិបាលរង​ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា ស្រុក​កោះធំ​មាន​អ្នក​ចំណាកស្រុក ទៅ​ក្រៅប្រទេស​មាន​ចំនួន ៩៧១នាក់​ស្រី ៤៩២នាក់។ និង​ត្រឡប់​ចូល​ស្រុក​វិញ ២៧នាក់ មកពី​ប្រទេស ចិន កូរ៉េ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ប្រទេស​ភី​លី​ពី​ន ដោយបាន​ឆ្លងកាត់​ការដាក់​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន១៤ថ្ងៃមុន និង​អនុញ្ញាត​អោយទៅ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​វិញ៕

ប្រភព៖ រដ្ឋបាល​ខេត្តកណ្តាល

#អរគុណសន្តិភាព

Leave a Reply