You are currently viewing ទីតាំង​អាជីវកម្ម​ក្លឹប​កម្សាន្ត KTV ស្ប៉ា ម៉ាស្សា និង​ក្លឹប​ហាត់ប្រាណ ជាង៤២០កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្

ទីតាំង​អាជីវកម្ម​ក្លឹប​កម្សាន្ត KTV ស្ប៉ា ម៉ាស្សា និង​ក្លឹប​ហាត់ប្រាណ ជាង៤២០កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្

ភ្នំពេញ ៖ ទីតាំង​ខារ៉ាអូខេ, បៀរហ្គាឌិន, ម៉ាស្សា, ស្ប៉ា និង​ក្លឹប​ហាត់ប្រាណ សរុប​ចំនួន៤២៩កន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​ផ្អាក​អាជីវកម្ម​របស់ខ្លួន​តា​ម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ក្រោយ​កើតមាន​ព្រឹត្តិការណ៍ ៣វិច្ឆិកា។

លោក ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០បាន​បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​តម្រូវ​ឲ្យ​ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន ក្រោយ​ព្រឹត្តិការណ៣វិច្ឆិកា រួមមាន៖

*ទី១៖ ខារ៉ាអូខេ ចំនួន១០៩ទីតាំង

*ទី២៖ ឌី​ស្កូ​តែ​ក ចំនួន៣៩ទីតាំង

*ទី៣៖ បៀរ​ហ្គា​ឌី​ន ចំនួន២១ទីតាំង

*ទី៤៖ ម៉ាស្សា ចំនួន១៨៥ទីតាំង

*ទី៥៖ ស្ប៉ា ចំនួន៨ទីតាំង

*ទី៦៖ ក្លឹប​ហាត់ប្រាណ ចំនួន៦៧ទីតាំង។

ក្រោយ​ទទួលបាន​ការណែនាំ​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងមហាផ្ទៃ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ទាំង១៤ខណ្ឌ ចុះ​ផ្អាក​អាជីវកម្ម​សប្បាយភាព ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ពិសេស​ពី​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣វិច្ឆិកា។

លោក ឃួ​ង ស្រេង បាន​បញ្ជា​ដល់​អាជ្ញាធរ​ទាំង១៤ខណ្ឌ ត្រូវ​តាមដាន និង​ពិនិត្យ​ជាប្រចាំ ព្រោះ​ខ្លាចក្រែង​ទីតាំង​សប្បាយភាព​មួយចំនួន មិន​ស្ដាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ប្រសិនបើ​ឃើញ​សកម្មភាព​នេះ​បន្ដ​កើតឡើង ត្រូវ​ចុះ​បិទ​ជា​បន្ទាន់ដោយ​មិនត្រូវ​បណ្ដែតបណ្ដោយ​នោះឡើយ។

គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​កម្ពុជា​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប ៣០១នាក់ (ស្រី ៦១នាក់ និង​បុរស ២៤០នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៨នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ ចំនួន១៣នាក់៕

#អរគុណសន្តិភាព

Leave a Reply