បរទេស៖ របាយការណ៍ កាលពីខែតុលា ដោយធនាគារ Lombard Odier របស់ប្រទេសស្វ៊ីស បានដាក់ចំណុចសង្កេតថា ជ័យជម្នះរបស់លោក ចូ បៃដិន នឹង “ជួយកាត់បន្ថយភាពប្រែប្រួលមិនទៀងទាត់ក្នុងពាណិជ្ជកម្ម ការវិនិយោគ។
របាយការណ៍បានព្យាករថា ការឡើងគ្រងតំណែងប្រធានាធិបតី របស់លោកចូ បៃដិន អាចនាំឆ្ពោះទៅរកដំណើរផ្លូវដែលមានហេតុផលខ្លាំងឡើង នៅក្នុងពាណិជ្ជកម្មទ្វេភាគី តែលោកប្រធានាធិបតីបៃដិន គួរតែទម្លាក់ភាស៊ីមុខទំនិញចិនឱ្យបានឆាប់រហ័សដោយស្វ័យប្រវត្តិ។
លោក ស៊ីន ឈៀង អគ្គនាយករងមជ្ឈមណ្ឌលការសិក្សារបស់សហរដ្ឋអាមេរិក នៅមហាវិទ្យាល័យ ហ្វូតាន់ បានព្យាករថា រដ្ឋាភិបាលទាំង២ អាចវាយតម្លៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន ដំណាក់កាលទី១ ជាថ្មី តែមិនអាចកាត់ភាពអាចទៅរួចបានថា នឹងមានការកែសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន ដោយសារតែស្ថានការណ៍ដែលផ្លាស់ប្ដូរទៅហើយនោះទេ បន្ទាប់ពីនោះ ទាំងសងខាង អាចចរចាបន្ត លើមូលដ្ឋានគ្រឹះរបស់កិច្ចព្រមព្រៀងដំណាក់កាលទី។
លោកស៊ីន ថ្លែងថា “តាមរយៈទស្សនៈរបស់សហរដ្ឋអាមេរិក ភាស៊ីដែលលោកត្រាំបានកំណត់ទុកនោះ គឺជាចំណុចតវ៉ា ដែលល្អសម្រាប់លោកបៃដិន ក្នុងការចរចា ហើយគាត់ប្រហែលជាមិនមែនជាភាគីចាប់ផ្ដើមក្នុងការលុបចោលនោះទេ។
ទាំងអស់នេះ គោលជំហររបស់លោកត្រាំ ក្នុងប្រធានបទពាណិជ្ជកម្ម មិនចាំបាច់ត្រូវតែជាទស្សនៈរបស់គណបក្សរីផាប្ល៊ីកាន់នោះទេ ដូច្នេះ នៅក្នុងទីតាំងដែលប្រជាជនអាមេរិកាំង បានទទួលផលប៉ះពាល់ ពីឧបសគ្គខាងពាណិជ្ជកម្ម ដូចជា វត្ថុចាំបាច់ក្នុងជីវិតប្រចាំថ្ងៃជាដើម អាចមានការបន្ធូបន្ថយភាស៊ីគយ ជាមួយចិន តែក្នុងផ្នែកផ្សេងៗទៀត អាចត្រូវមានការចរចាក្នុងរយៈពេលវែងតទៅទៀត។

លោកបៃដិន ប្រហែលជានឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តចម្បងៗរបស់សហរដ្ឋអាមេរិក មុននឹងសម្រេចចិត្ត ពាក់ព័ន្ធនឹងអនាគតរបស់អត្រាភាស៊ីរបស់សហរដ្ឋអាមេរិកចំពោះចិន ដោយស្វែងរកច្រកដែលជា “ប្រយោជន៍រួមគ្នារបស់សម្ព័ន្ធមិត្ត” ដើម្បីបង្កើនភាពរឹងមាំក្នុងការតស៊ូជាមួយក្រុងប៉េកាំង។
លោកបៃដិន ប្រហែលជាមិនច្រឡំដៃធ្ងន់ ក្នុងវិធានការភាស៊ីទំនិញក្នុងអឺរ៉ុប និងកាណាដា ដែលជាផ្នែកមួយក្នុងរបៀបវារៈ “America First” របស់លោកត្រាំ ដែលប្រើជាបដិបក្ខ ចំពោះដៃគូពាណិជ្ជកម្មសំខាន់របស់សហរដ្ឋអាមេរិកឡើយ។ជ័យជម្នះរបស់លោកបៃដិន បានធ្វើឱ្យរស់ឡើងវិញនូវសំណូមពររបស់កិច្ចព្រមព្រៀងភាគហ៊ុនសេដ្ឋកិច្ចតំបន់ប៉ាស៊ីហ្វ៊ិក(Trans-Pacific Partnership ឬ TPP) ដែលជាទូទៅ ជឿថា មានគោលបំណងដើម្បីកៀបសង្កត់ចិន និងនាំមកប្រើក្នុងសម័យរដ្ឋបាលលោកអូបាម៉ា។ កិច្ចព្រមព្រៀងនោះ មិនដែលបានទទួលការអនុម័តពីសភាកុងហ្ក្រេស នៃសហរដ្ឋអាមេរិក ដែលគ្រប់គ្រងអំណាចដោយគណបក្សរីផាប្ល៊ីកាន់នោះឡើយ។ ក្រោយពីលោកត្រាំ ចូលទទួលតំណែងជាផ្លូវការក្នុងឆ្នាំ២០១៧ រឿងដំបូងដែលធ្វើ គឺការប្រកាសដកខ្លួនចេញពី TPP របស់សហរដ្ឋអាមេរិក ទុកឱ្យប្រទេសចំនួន១១ ដែលនៅសល់របស់សន្ធិសញ្ញា ប្ដូរទៅចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងភាគហ៊ុនឆ្លងមហាសមុទ្រប៉ាស៊ីហ្វ៊ិក(CPTPP)ក្នុងខែមីនា ឆ្នាំ២០១៨ វិញ។កិច្ចព្រមព្រៀងនេះ ដើរទៅមុខឆ្ងាយហើយ និងប្រហែលជាពិបាកសម្រាប់សហរដ្ឋអាមេរិក ក្នុងការចូលរួមកិច្ចព្រមព្រៀងនោះម្ដងទៀត ក្នុងឋានៈអ្នកដឹកនាំ។ការចូលរួម CPTPP អាចប្រឈមនឹងការតតាំងពីទាំង ២ភាគីក្នុងសភាកុងហ្ក្រេស ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជារឿងដែលមិនត្រឹមត្រូវខាងនយោបាយខ្លាំងឡើងក្នុងសង្គមអាមេរិកាំង។ការត្រឡប់មករួមកិច្ចព្រមព្រៀង CPTPP ថែមទាំងត្រូវមានការចរចា ជាមួយប្រទេសសមាជិកដែលមានស្រាប់ ដែលត្រូវប្រើពេលវេលាក្នុងខាងតិចនិក៕ប្រភព៖ សាព័ត៌មានបរទេសលិងក៍
#អរគុណសន្តិភាព