You are currently viewing ក្រោម​ម្លប់​សន្តិភាព ! ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​អាមេរិក​កើនឡើង​ដល់​ជិត៥ពាន់​លាន​ដុល្លារ ត្រឹម​រយៈពេល៩ខែ

ក្រោម​ម្លប់​សន្តិភាព ! ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​អាមេរិក​កើនឡើង​ដល់​ជិត៥ពាន់​លាន​ដុល្លារ ត្រឹម​រយៈពេល៩ខែ

ភ្នំពេញ ៖ តាមរយៈ​របាយកាណ៍​ដែល​ចេញ​ដោយ​ការិយាល័យ​ស្ថិតិ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​អាមេរិក បាន​បញ្ជាក់ថា នៅ​រយៈពេល៩ខែ ឆ្នាំ២០២០នេះ មាន​ទំហំ​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​មាន​ទឹកប្រាក់ ៤ ៨២៨.៧លាន​ដុល្លារ កើនឡើង​ជិត២២ភាគរយ បើ​ធៀប​នឹង​រយៈ​ដូចគ្នា ឆ្នាំ២០១៩ ដែលមាន​ចំនួន ៣ ៩៥៨.៧លាន​ដុល្លារ។

ដោយឡែក​សម្រាប់​ការនាំ​ចូល​របស់​កម្ពុជា​ពី​សហរដ្ឋអាមេរិក​វិញ នៅ​រយៈពេល៩ខែ​ឆ្នាំនេះ មាន​ទឹកប្រាក់ ២៣២លាន​ដុល្លារ ធ្លាក់ចុះ៤២ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ទឹកប្រាក់ ៤០០លាន​ដុល្លារ។

ផលិតផលសំខាន់ៗ ដែល​កម្ពុជា​នាំចេញ ទៅ​អាមេរិក​មាន សម្លៀកបំពាក់ សម្ភារ​សម្រាប់​ការធ្វើដំណើរ (វ៉ា​លី កាបូប) កង់ និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត។ ចំណែក​កម្ពុជា​នាំចូល​ពី​អាមេរិក​វិញ មានដូចជា​រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារ​អគ្គិសនី​អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត។

គួរ​បញ្ជាក់ថា បើតាម​តួលេខ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទំហំ​ពាណិជ្ជកម្ម​នាំចូល​របស់​ក្នុង​រយៈពេល ៩ខែ ឆ្នាំ២០២០នេះ មានតម្លៃ​ប្រមាណ ១៣.៦ ប៊ី​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩ ថយចុះ៨.៧០%។

ដោយឡែក​ចំពោះ​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​ក្នុង​រយៈពេល៩ខែ ឆ្នាំ២០២០ មានតម្លៃ​ប្រមាណ ១៤.១ ប៊ី​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល ៩ខែ ឆ្នាំ២០១៩ កើនឡើង ២០.០៧%។ ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា នៅតែ​រក្សាបាន​កំណើន​វិជ្ជមាន ទោះបីជា​សេដ្ឋកិច្ច​សកល រំពឹងថា​នឹងមាន​កំណើន​អវិជ្ជមាន និង​បណ្តាល​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម កំពុង​ជួបប្រទះ​បញ្ហា​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ១៩ក្តី។

ទំនិញ​ដែលមាន​កំណើន​នាំចេញ​ខ្ពស់ មានដូចជា អង្ករ កង់ គ្រឿងអគ្គិសនី ផលិតផល​កសិកម្ម​ផ្សេងទៀត​ក៏​កើនឡើង​ដែរ និង​មាស៕

#អរគុណសន្តិភាព

Leave a Reply