ភ្នំពេញ៖ ព្យុះទីហ្វុងទី២២ ឈ្មោះវ៉ាមកូ (VAMCO-TY2022) បានចាកចេញពីប្រទេសហ្វីលីពីន ធ្វើដំណើរឆ្ពោះមកឈូងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានវាយប្រហារទៅភាគខាងជើង ប្រទេសហ្វីលីពីន កាលពីយប់មិញក្នុងកម្រិតជាព្យុះទីហ្វុងកម្រិតខ្លាំង ជាមួយល្បឿនខ្យល់បោកបក់ក្បែរចំណុចកណ្ដាល (95Knots ឬ 175Km/h) និង ល្បឿនខ្យល់កន្ត្រាក់ (115Knots ឬ 212Km/h)។
យោងតាមការព្យាករណ៍ព្យុះនេះនឹងថមថយឥទ្ធិពលក្នុងឈូងសមុទ្រចិនខាងត្បូងមកជាព្យុះត្រូពិចកម្រិតខ្លាំងវិញ មុននឹងធ្វើការវាយប្រហារទៅលើខេត្ត (Quang Binh) ភាគខាងជើងប្រទេសវៀតណាម នៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២០ ។
គួរបញ្ជាក់ផងដែរថា ព្យុះនេះមានឥទ្ធិពលដោយប្រយោលតិចតួចប៉ុណ្ណោះលើព្រះរាជាណាចក្រកម្ពុជា៕






#អរគុណសន្តិភាព