You are currently viewing លោកស្រី​មេ​ឡា​នៀ នៅ​ស្ងៀម​តាម​លោក​ត្រាំ មិនទាន់​ស្វាគមន៍​លោកស្រី ជី​ល​ល៍ បៃ​ដិ​ន អនាគត​ស្ត្រី​ទី១ ថ្មី

លោកស្រី​មេ​ឡា​នៀ នៅ​ស្ងៀម​តាម​លោក​ត្រាំ មិនទាន់​ស្វាគមន៍​លោកស្រី ជី​ល​ល៍ បៃ​ដិ​ន អនាគត​ស្ត្រី​ទី១ ថ្មី

អាមេរិក ៖ ក្នុងអំឡុង​ពេលដែល​ព​ល​រដ្ឋ​អាមេរិកាំង និង​មនុស្ស​ទូទាំង​ពិភពលោក នៅ​មិនទាន់​ដឹងថា តើ​លោក​ដូ​ណា​ល់ ត្រាំ នឹង​រិះរក​វិធី​ចុះ​ចេញពី​សង្គ្រាម​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​យ៉ាងណា បន្ទាប់​មិន​ព្រម​ទទួលស្គាល់​ជ័យជម្នះ​របស់លោក ចូ បៃ​ដិ​ន នោះ មាន​ព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន ពាក់ព័ន្ធ​នឹង​លោកស្រី មេ​ឡា​នៀ ត្រាំ ស្ត្រី​ទី១ ដែល​មិនមែនជា​រឿង​ល្អ សម្រាប់​លោក​ត្រាំ​ឡើយ។

មាន​ទាំង​ព័ត៌មាន​ថា លោកស្រី​មេ​ឡា​នៀ បាន​រៀប​ផែនការ ស៊ី​ញ៉េ​លើ​លិខិត​លែងលះ​ជាមួយ​អនាគត​អតីត​ប្រធានាធិបតី ត្រាំ រួចរាល់​ហើយ បន្ទាប់ពី​គិត​មកជា​យូរហើយ តែ​មិន​ចង់​ធ្វើ​ក្នុង​រយៈពេល​ការ​គ្រង​តំណែង។

មាន​ទាំង​ព័ត៌មាន​ថា លោកស្រី​មេ​ឡា​នៀ ជា​មនុស្ស​ជិតដិត​ម្នាក់ ដែល​លួងលោម​លោក ត្រាំ ឱ្យ​ទទួលយក​ការបរាជ័យ។

តែ​កា​ពិត ក៏​គឺ មកដល់​ថ្ងៃនេះ លោកស្រី​មេ​ឡា​នៀ នៅ​មិនទាន់​ធ្វើ​អ្វីដែល​បំបាក់មុខ​លោក​ត្រាំ​នៅឡើយ រួមទាំង​មិនទាន់​ទូរស័ព្ទ​ដោយផ្ទាល់ ទៅ​សម្ដែង​ការស្វាគមន៍​ចំពោះ​លោកស្រី ជី​ល​ល៍ បៃ​ដិ​ន ភរិយា​របស់លោក ចូ បៃ​ដិ​ន ដែលជា​ទំនៀមទម្លាប់​ប្រតិបត្តិ​មក​យូរហើយ ព្រោះ​លោកស្រី​មេ​ឡា​នៀ ខ្លួនឯង​ក៏​ធ្លាប់​បានទទួល​ការស្វាគមន៍ ពី​លោកស្រី​មិ​ឆេ​ល អូ​បា​ម៉ា កាលពី ៤ឆ្នាំមុន​ដែរ។

កាលពី ៤ឆ្នាំមុន លោកស្រី​មិ​ឆេ​ល បាន​បើកទ្វារ​មន្ទីរ​សេត​វិមាន អញ្ជើញ​លោកស្រី​មេ​ឡា​នៀ ទៅ​ក្រេប​ទឹកតែ និង​សម្ដែង​ការស្វាគមន៍ ព្រមទាំង​ណែនាំ​រឿង​ការមើល​ថែទាំ​មន្ទីរ​សេត​វិមាន ក្នុងឋានៈ​ជា​ស្ត្រី​ទី១ ដែល​ធ្វើ​បន្តវេន​គ្នា មកជា​យូរហើយ តែ​ខណៈ​នេះ លោកស្រី​មេ​ឡា​នៀ នៅ​សម្ងំ​ស្ងៀមឈឹង​នៅឡើយ។

អាច​ដោយសារតែ មិន​ហ៊ាន​ឈាន​រំលង​មុខមាត់​ស្វាមី ដែល​កំពុងតែ​តស៊ូ​រើបម្រះ​យ៉ាងខ្លាំង​ក្លា ក្នុងការ​ចោទប្រកាន់ថា លោក​បៃ​ដិ​ន បាន​កេង​បន្លំ​ការបោះឆ្នោត ដោយ​មិនទាន់​បង្ហាញ​ភ័ស្តុតាង​សំអាង។

លោកស្រី​មេ​ឡា​នៀ ត្រាំ ធ្លាប់​ប្រាប់ថា លោកស្រី​មាន​សម្ព័ន្ធភាព​ដ៏​ល្អ​ជាមួយ​ស្វាមី ខណៈពេល​ជាមួយគ្នា លោក​ត្រាំ​ក៏បាន​បញ្ជាក់ដែរថា លោក និង​មេ​ឡា​នៀ មិនដែល​ឈ្លោះទាស់ទែង​គ្នា​សោះឡើយ។ ទាំងអស់នេះ គឺ​ដើម្បី​ពន្លត់​ព័ត៌មាន ដែល​ទាំង ២នាក់​ត្រូវបាន​គេ​សង្ស័យថា ពេល​ចូលរួម​ក្នុង​ពិធី​សង្គមធំៗ មេ​ឡា​នៀ ចូលចិត្ត​ទាញ​ដៃ​ខ្លួនឯង ចេញពី​ការ​ចាប់ដៃ​របស់លោក​ត្រាំ។

ទស្សនា​វ​ដ្តី Newyork Magazine បាន​រាយការណ៍​ថា កាលពី​ឆ្នាំ​បោះឆ្នោត២០១៦ លោកស្រី​មេ​ឡា​នៀ បាន​ស្រែក​ទ្រហោយំ​ហ៊ូ​ឡើង នៅពេល​ដឹងថា លោក​ត្រាំ​បាន​ក្លាយជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក ដោយសារតែ​ពេលនោះ លោកស្រី​មិនបាន​ចង់​ក្លាយជា​ស្ត្រី​ទី១ និង​លោកស្រី ថែមទាំង​មិនបាន​គិតថា លោក​ត្រាំ​នឹង​ឈ្នះ​ទៀតផង។

លោកស្រី គ្រីស្ទី​ណា ផ្រេ​វីធ អ្នកច្បាប់​ដែល​ជំនាញ​ក្នុង​រឿងក្ដី​លែងលះ បាន​បង្ហើប​ឱ្យដឹងថា អាច​នឹង​ទៅរួច ដែល​លោកស្រី​មេ​ឡា​នៀ ត្រាំ បានធ្វើ​កិច្ចសន្យា​ជាមួយ​ស្វាមី​ទុកជាមុន​ហើយ​ថា នឹងមិន​សរសេរ​សំបុត្រ ឬ​ផ្ដល់​បទ​សម្ភាស​ណា ដែល​បើក​កកាយ​រឿងរ៉ាវ​មិនល្អ របស់លោក​ត្រាំ​ក្នុងខណៈដែល​លោក​នៅ​គ្រង​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក។

លោក​ដូ​ណា​ល់ ត្រាំ និង​លោកស្រី​មេ​ឡា​នៀ បានរស់នៅ​ជាមួយគ្នា​អស់​រយៈពេល ១៥ឆ្នាំ​មកហើយ មានកូន​ប្រុស​ជាមួយគ្នា ១នាក់ ឈ្មោះ បា​រ៉​ន ត្រាំ ដោយ​កុមារា បា​រ៉​ន នឹង​បានទទួល​កេរ​មរតក​របស់លោក​ត្រាំ​យ៉ាង​ស្របច្បាប់៕

សូម​ថ្លែងអំណរគុណ​ប្រភព Dailymail.co.uk

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព

Leave a Reply