You are currently viewing សម័យប្រជុំ​ពេញអង្គ លើក​ទី៦ ព្រឹទ្ធសភា​នីតិកាល​ទី៦ អនុម័ត ៦របៀបវារៈ

សម័យប្រជុំ​ពេញអង្គ លើក​ទី៦ ព្រឹទ្ធសភា​នីតិកាល​ទី៦ អនុម័ត ៦របៀបវារៈ

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៨:០០ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​វិមាន​ព្រឹទ្ធសភា មានការ​ប្រារព្ធ​សម័យប្រជុំ​ពេញអង្គ​លើក​ទី៦ ព្រឹទ្ធសភា​នីតិកាល​ទី៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

របៀបវារៈ

១-ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

២-ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​សន្ធិសញ្ញា ស្តីពី​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ។

៣-ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​ពិធីសារ​ទី១ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិក សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន។

៤-ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​ពិធីសារ​អនុវត្ត​កញ្ចប់​សន្យា​ទី១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម។

៥-ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង ស្តីពី​ការវិនិយោគ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា។

៦-ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង ស្តីពី​ការវិនិយោគ រវាង​បណ្តា​រដ្ឋ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល

ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

#អរគុណសន្តិភាព

 

Leave a Reply