You are currently viewing រយៈពេល៩ខែ ឆ្នាំ២០២០ ចំណូល​ពី​ប្រៃសនីយ៍​កម្ពុជា ធ្លាក់​ជិត៥០ភាគរយ

រយៈពេល៩ខែ ឆ្នាំ២០២០ ចំណូល​ពី​ប្រៃសនីយ៍​កម្ពុជា ធ្លាក់​ជិត៥០ភាគរយ

ភ្នំពេញ ៖ ចំណូល របស់ សហគ្រាស គ្រប់គ្រង ដោយ រដ្ឋ  ប្រៃសណីយ៍ កម្ពុជា  ថយ ចុះ ជាតិ ពាក់ កណ្តាល គិត ត្រឹម ត្រីមាស ទី ៣ ឆ្នាំ ២០២០ នេះ  ធៀប នឹង រយះ ពេល ដូចគ្នា  ឆ្នាំ ២០១៩  ហើយ ការ ថយចុះ នេះ  គឺ ដោយសារ រីក រាលដាល ជំងឺ កូ វីដ–១៩  ដែល ធ្វើ ឲ្យ ដំណើរការ ប្រតិ​ប​ត្តិ្ក ការ ទទួល  និង ផ្តល់ សេវា បញ្ញើ  រង ផលប៉ះពាល់ ។

អគ្គនាយក ប្រៃសណីយ៍ កម្ពុជា  ឯកឧត្តម អោក បូរ៉ា នៅ ព្រឹក ថ្ងៃទី ១២  ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ  បាន មានប្រសាសន៍​ប្រាប់ថា ប្រៀបធៀប រយះពេល ៩ ខែ ដូចគ្នា  ក្នុង ឆ្នាំ ២០១៩ ប្រៃសណីយ៍ កម្ពុជា  អាច រក ចំណូល បាន ចំនួន ជាង  ៨ លាន  ។ ដោយឡែក រយះពេល  ៩ ខែ ឆ្នាំ ២០២០ អា ចរក បានតែ ចំនួន ជាង  ៤ លាន  ថយចុះ ៤៧ ភាគរយ ។

ឯកឧត្តម អគ្គនាយក បន្ថែមទៀតថា គិត មកដល់ពេលនេះ ប្រៃសណីយ៍ កម្ពុជា  បាន បើក ដំណើរការ ឡើងវិញ  តាំងពី ខែសីហា  មក ប៉ុន្តែ ជើង ហោះហើរ ក៏ មិន ទូលំទូលាយ ដូច មុន ដែរ  ពោល ក្នុង មួយ សប្តាហ៍  បញ្ញើ ចេញ បាន តែមួយ ជើងទេ  ហើយ ការ បើក ដំណើរការ ឡើងវិញ  ក៏ មិន មាន ភាពប្រក្រតី ដូច ពីមុន សម័យ កូ វីដ ដែរ  ដោយសារ ទី ១  ជើង ហោះហើរ នៅ បើក មាន កម្រិត ។  ចំណូល ទទួល បានតែ ៥០ ទៅ ៦០ ភាគរយ  ធៀប នឹង ចំណូល មុន ការ រីក រាលដាល ជំងឺ កូ វីដ ។

សូមបញ្ជាក់ថា សេវា ទទួល បញ្ញើ របស់ ប្រៃសណីយ៍ កម្ពុជា  មាន ជាមួយ ប្រទេស  អូស្ត្រាលី ចិន  ជប៉ុន កូរ៉េខាងត្បូង សិង្ហ​បុរី វៀតណាម ថៃ  និង ប្រទេស នៅ សហគមន៍ អឺរ៉ុប  មួយចំនួន  ។  កាលពី ឆ្នាំមុន ប្រៃសណីយ៍ កម្ពុជា  រកចំណូលបាន សរុប ជាង ១២  លាន ដុល្លារ  កើនឡើង  ២២៤ ភាគរយ  ធៀប នឹង ចំណូល កាលពី ឆ្នាំ ២០១៨៕

#អរគុណសន្តិភាព

Leave a Reply