You are currently viewing គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​អ៊ីតាលី​មាន​ឆ្លង​កូ​វីដ-១៩កើន​ដល់១លាន​នាក់​ហើយ

គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​អ៊ីតាលី​មាន​ឆ្លង​កូ​វីដ-១៩កើន​ដល់១លាន​នាក់​ហើយ

បរទេស៖ស្ថិតិ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​បានបង្ហាញ​ថា​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ករណី​ឆ្លង​វិ​រុស​កូ​វីដ-១៩នៅ​ទូទាំងប្រទេស​អ៊ីតាលី

មាន​ចំនួន​កើនឡើង​លើសពី​មួយ​លាន​នាក់​ហើយ។

នៅ​ថ្ងៃ​ដដែល​នេះ​ករណី​ថ្មី​មាន​ចំនួន ៣២ ៩៦១ នាក់​ត្រូវបាន​ចុះបញ្ជី​ដែល​ចំនួន​នេះ​ផងដែរ​វា​បានធ្វើឱ្យ​ចំនួន​ឆ្លង​សរុប​របស់​ប្រទេស​នេះ​កើន​ដល់ ១ ០២៨ ៤២៤នាក់

ដែល​ក្នុងនោះ​រួមមាន​ទាំង​ចំនួន​អ្នក​កំពុង​ផ្ទុកមេរោគ​អ្នកជា​សះស្បើយ​និង​អ្នក​ដែល​បាត់បង់​ជីវិត​ផង​ចាប់​តាំងតែ​ពី​ខែកុម្ភៈ។

រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នៅពេល​នេះនោះ​គឺថា​បច្ចុប្បន្ន​អ្នក​ដែល​ដាក់​ឃុំខ្លួន​ដោយសារ​អា​ការៈមិន​ស្រួលខ្លួន​ឬ​មាន​រោគសញ្ញា​ស្រាល​មាន​ចំនួន​ដល់​ទៅ ៥៨០  ៨៣៣នាក់​ខណៈ

អ្នក​ជម្ងឺ​ចំនួន ២៩ ៤៤៤ នាក់​ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ ៣   ០៨១ នាក់​កំពុង​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ដោយសា​រ​ស្ថានភាព​ធ្ងន់ធ្ងរ។

ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​ក៏បាន​បង្ហាញ​ផងដែរ​ថា​ចំនួន​នៃ​អ្នកជា​សះស្បើយ​វិញ​បាន​កើនឡើង​ចំនួន​បន្ថែម ៩ ០៩០ នាក់​ធ្វើ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​កើន​ដល់​ចំនួន ៣៧២ ១១៣ នាក់

ហើយ​ខណៈដែល​ចំនួន​អ្នកស្លាប់​ថ្មី​មាន ៦២៣ នាក់​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់ ៤២ ៩៥៣ នាក់៕

#អរគុណសន្តិភាព

Leave a Reply