You are currently viewing កំណើន​នៃ​ចំនួន​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍៣វិច្ឆិកា និង​កំពុង​ធ្វើ​ច​ត្តា​លី​ស័ក​កើន​ឡើងដល់ ១៧៣៤នាក់

កំណើន​នៃ​ចំនួន​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍៣វិច្ឆិកា និង​កំពុង​ធ្វើ​ច​ត្តា​លី​ស័ក​កើន​ឡើងដល់ ១៧៣៤នាក់

ភ្នំពេញ  ៖ ក្រសួងសុខាភិបាល បានប្រកាស នៅ ព្រឹក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ថា នៅ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រសួងសុខាភិបាល បានធ្វើ តេស្ត អ្នក ប៉ះពាល់ ក្នុង ព្រឹត្តិការណ៍ ថ្ងៃទី ០៣ វិច្ឆិកា បាន ចំនួន ៥៦ នាក់ ដែល លទ្ធផល បង្ហាញថា អវិជ្ជមាន វីរុស កូ វីដ ១៩ ទាំងអស់ ។

គិតពី ថ្ងៃទី ០៤ ដល់ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ សរុប ចំនួន តេស្ត ដែល បានធ្វើ វិភាគ មាន ២៥៥៣ វត្ថុ សំណាក ( ក្នុង ចំនួន នេះ មាន អ្នក ដែល បានធ្វើ តេស្ត លើក ទី ១ ចំនួន ១៧៣៤ នាក់ និង លើក ទី ២ បាន ចំនួន ៨១៩ នាក់ ) ដោយ លទ្ធផល ពី វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា បាន បង្ហាញថា មាន អ្នក វិជ្ជមាន វីរុស កូ វីដ ១៩ ចំនួន ៤ នាក់ ដែល កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត ។ រីឯ អ្នកមាន លទ្ធផល អវិជ្ជមាន វីរុស កូ វីដ ១៩ មាន ចំនួន ១៧៣០ នាក់ ៕

#អរគុណសន្តិភាព

Leave a Reply