You are currently viewing ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ នាំយក​ពូជស្រូវ និង​ស្បៀង​ចែកជូន​ប្រជាពលរដ្ឋ​ជាង ៣០០០គ្រួសារ​នៅ​បាត់ដំបង

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច​តេ​ជោ នាំយក​ពូជស្រូវ និង​ស្បៀង​ចែកជូន​ប្រជាពលរដ្ឋ​ជាង ៣០០០គ្រួសារ​នៅ​បាត់ដំបង

កំពង់ធំ÷ នា​ព្រឹក​ថ្ងៃ​សុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​សហការី​អគ្គលេខាធិការដ្ឋាន ស.អ.ក បាន​ចូលរួម​ក្នុង​កម្ម​វិធីចែក​គ្រាប់​ពូជស្រូវ និង​ស្បៀង ជូន​ដល់​ប្រជាកសិករ ៦៣៥០គ្រួសារ ដេ​ី​ម្បី​ស្រោចស្រង់ និង​ស្តារ​ឡេ​ី​ង​វិញ ពី​គ្រេ​ាះ​ទឹកជំនន់ នាពេល​កន្លងទៅ ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​អគ្គជា​មេបញ្ជាការ​កងទ័ព​ជេ​ី​ង​គោក តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​នូវ​គ្រាប់​ពូជស្រូវ ១០០គីឡូក្រាម ស្បៀង សម្ភារៈ​មួយចំនួនធំ និង​ថវិកា។

កម្មវិធី​នា​ថ្ងៃនេះ ក៏មាន​កិត្តិយស ដែលមាន​វត្តមាន​ដ៏​ពិសេស​របស់​ឯកអគ្គរាជទូត អូស្ត្រាលី លោក Pablo Kang ដែល​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-អូស្ត្រាលី (កា​វ៉ា​ក់) តែងតែបាន​ផ្តល់នូវ​ការយកចិត្តទុកដាក់​គាំទ្រ​ដល់​វិស័យ​កសិកម្ម​កម្ពុជា ជិត​រយៈពេល២០ឆ្នាំ​មកនេះ ជាក់ស្តែង​នា​ថ្ងៃនេះ បានផ្តល់​នូវ​ម៉ាស៊ីន​ព្រេ​ាះ​គ្រាប់ពូជ​ស្រូវ​ទំនេ​ី​ប ចំនួន២០គ្រឿង​ដល់​សហគមន៍​កសិកម្ម។

ជាមួយគ្នានេះ​ផងដែរ ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ ក៏បាន​ចូលរួមចំណែក​ជា​ទឹកចិត្ត​ជួយ​ដល់​បងប្អូន​ប្រជាកសិករ​ស្តារ​ឡេ​ី​ង​វិញ​នូវ​ដំណាំ​ស្រូវ​ដែល​បាន​រង​ការប៉ះពាល់​ពី​ទឹកជំនន់​រហ័ស​នាពេល​ក​ន្ល​ង​ទៅ ដោយបាន​ឧបត្ថម្ភ​ថវិកា ១០០លាន​រៀល ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រេ​ាះ​មហន្តរាយ ដេ​ី​ម្បី​ទិញ​គ្រាប់ពូជ​ស្រូវ​ក្នុង​កម្មវិធី​នា​ថ្ងៃនេះ។

តាងនាម​ឲ្យ​ប្រជាកសិករ​ខ្មែរ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សូម​ថ្លែងអំណរគុណ និង​កោត​សរសេ​ី​រ​ដល់​ទឹកចិត្ត​ចូលរួមចំណែក​ជា​ធ្លុង​មួយ ដែល​នេះ​គឺជា​ការ​ឈឺឆ្អាល​ដ៏​ពិតប្រាកដ ដល់​កសិករ​ខ្មែរ និង​វិស័យ​កសិកម្ម​ខ្មែរ៕

#អរគុណសន្តិភាព

Leave a Reply