ភ្នំពេញ ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងឱ្យដឹងថា រដ្ឋាភិបាលបាននិងកំពុងតែសិក្សាគ្រោងរៀបចំស្ថាបនាផ្លូវជាតិលេខ៦ថ្មី តភ្ជាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ឆ្ពោះទៅខេត្តសៀមរាប សង់ចេញជា ៤គន្លង ក្នុងគោលបំណងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋ ប៉ុន្តែកាលបរិច្ឆេទតែប៉ុណ្ណោះនោះនៅមិនទាន់កំណត់ទេ។
ក្រសួងសាធារណការ និងដឹកជញ្ជួនបានចុះសិក្សាវាយតម្លៃរួចហើយ គឺផ្លូវជាតិលេខ ៦ថ្មី នេះមានបួនគន្លងដូចគ្នានឹងផ្លូវជាតិលេខ ៦A ពីភ្នំពេញមកកាន់រង្វង់មូលស្គន់ដែលបានស្ថាបនារួចហើយនោះ។ ក្នុងនោះរដ្ឋបាលខេត្តនឹងស្នើសុំឱ្យខាងអ្នកជំនាញរៀបចំប្រព័ន្ធលូជ្រុងដែលធានាដល់សុវត្ថិភាពពេលភ្លៀងធ្លាក់មិន ឱ្យកកស្ទះ ជន់លិចថ្នល់ឡើយ។
អភិបាលខេត្តរូបនេះបញ្ជាក់ថា ដូច្នេះសូមប្រជាពលរដ្ឋរង់ចាំបន្តិចសិន ពិសេសប្រសិនបើយើងសង់ប្រព័ន្ធលូ តាមសំណើនោះ គឺនឹងប៉ះពាល់ដល់ការពង្រីកថ្នល់ជាតិបួនគន្លងនាំឱ្យមានការឈូសឆាយលូនោះចោល នឹង ខាតបង់ឥតប្រយោជន៍មិនខាន។
ក្រោយពីសំណើសុំសាងសង់ប្រព័ន្ធលូអមផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ព្រំប្រទល់ខេត្ត កំពង់ធំ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឆ្លើយតបនឹងសំណើនោះថា ទាក់ទងនឹង សំណើសុំសាងសង់ប្រព័ន្ធលូខាងលើគួររង់ចាំបន្តិចសិន ព្រោះត្រូវគិតគូរហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាមុនសិន៕
#អរគុណសន្តិភាព