You are currently viewing យុទ្ធនា​ការរត់ ដើម្បី​មនុស្សធម៌​ជាមួយ​សាយ (RUN SAI ) សម្រាប់​ជួយ​មន្ទីរពេទ្យ​កុមា​អង្គរ ទទួលបាន​ថវិកា​ជាង ៣១ម៉ឺន​ដុល្លារ !

យុទ្ធនា​ការរត់ ដើម្បី​មនុស្សធម៌​ជាមួយ​សាយ (RUN SAI ) សម្រាប់​ជួយ​មន្ទីរពេទ្យ​កុមា​អង្គរ ទទួលបាន​ថវិកា​ជាង ៣១ម៉ឺន​ដុល្លារ !

ភ្នំពេញ÷ “យុទ្ធនា​ការរត់ ដើម្បី​មនុស្សធម៌​ជាមួយ​សាយ” មាន​គោលបំណង​ចម្បង ជួយ​ទ្រទ្រង់​ថវិកា​ដល់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​កុមា​អង្គរ ក្នុង​ក្រុង​សៀមរាប ដែល​កំពុង​ខ្វះ​ថវិកា ដើម្បី​ថែរក្សា និង​ព្យាបាល​សុខភាព​កុមារ​កម្ពុជា។ គិត​ត្រឹម​ម៉ោង១១:០០ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ យុទ្ធនាការ​សប្បុរសធម៌ ដើម្បី​កៀរគរ​រក​ថវិកា​មួយ​នេះ ទទួលបាន​ថវិកា​ជាង ៣១ម៉ឺន​ដុល្លារ​អា​មេ​រិច នេះ​បើតាម​ការបញ្ជាក់​របស់ អ្នកស្រី ស៊ិន​កេ​ត អរុណ ប្រធានការិយាល័យ​ទំនាក់​ទំ​ង​សាធារណៈ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ប្រចាំ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។

អ្នកស្រី ស៊ិន​កេ​ត អរុណ បញ្ជាក់​បន្ថែមថា សម្រាប់​គម្រោង​ចំណាយ​ឆ្នាំ២០២១ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ចំនួន​ចន្លោះ​ពី ៦លាន ៣០ម៉ឺន ទៅ ៦លាន ៥០ម៉ឺន​ដុល្លារ​អា​មេ​រិច។ កម្មវិធី ” រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ” នេះ ជា​ផ្នែក​មួយ​នៃ​ការ​រៃអង្គាស​ថវិកា​សប្បុរស​ធម៌​ចំនួន១ដុល្លារ ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ដោយមាន​កិច្ចសហការ​រវាង​មន្ទីរពេទ្យ​កុមារ​អង្គរ និង​លោក សាយ ជា​សិល្បករ​ខ្មែរ។ ក្នុង​យុទ្ធនាការ​នេះ លោក សាយ នឹង​រត់​មកដល់​ខេត្តសៀមរាប នៅ​ថ្ងៃទី២២ វិច្ឆិកា និង​បញ្ចប់​ការរត់​មនុស្សធម៌២១រាជធានី-ខេត្ត របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ខាងមុខ សរុប​ថេរវេលា​រត់​គឺ ៩៩ថ្ងៃ។

ទោះជា​យុទ្ធនាការ​នេះ នឹង​បញ្ចប់​ក្ដី ក៏​សប្បុរសជន​ទាំងអស់​នៅតែ​អាច​បន្ត​បរិច្ចាគ​ថវិកា១ដុល្លារ ឬ​លើសពីនេះ ជូន​មន្ទីរពេទ្យ​កុមា​អង្គរ ដោយ​មិនមាន​ការបញ្ចប់​ឡើយ។

សូមបញ្ជាក់ថា ដើម្បី​បរិច្ចាគ​ថវិកា ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ សប្បុរសជន អាចធ្វើ​ការផ្ញើ​ថវិកា តាមរយៈ៖ ទី១ លេខ​គណនី​ធនាគារ ABA: 000 320 555 Angkor Hospital for Children Limited សម្រាប់​ប្រើ​ក្នុង​យុទ្ធនា​ការរត់​ជាមួយ​សាយ ឬក៏​លេខ​គណនី​ធនាគារ ABA ទី២ 000 853 843 Angkor Hospital for Children – AHC និង​គណនី Wing: 0320 6872 AHC Patient Contribution ថវិកា​ដែល​បាន​ផ្ញើ​ចូលក្នុង​គណនី​ទាំង៣នេះ នឹងត្រូវ​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​កំពុង​បំពេញបេសកកម្ម​របស់​ខ្លួន ក្នុងការ​ថែរក្សា​សុខភាព និង​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​យ៉ាងហោចណាស់ ៤០០នាក់​ក្នុង​មួយថ្ងៃ៕

#អរគុណសន្តិភាព

Leave a Reply