You are currently viewing រាជរដ្ឋាភិបាល​សម្រេច​ដាក់ឱ្យ​ប្រើប្រាស់ «អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី» ដែលមាន​សញ្ញា​សុវត្ថិភាព (Hologram)

រាជរដ្ឋាភិបាល​សម្រេច​ដាក់ឱ្យ​ប្រើប្រាស់ «អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី» ដែលមាន​សញ្ញា​សុវត្ថិភាព (Hologram)

រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី» ដែលមានសញ្ញាសុវត្ថិភាព (Hologram)

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការដាក់ឱ្យ​ប្រើប្រាស់​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដែលមាន​សញ្ញា​សុវត្ថិភាព​ពិសេស (Hologram)។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ដែល​ក្រុមការងារ អរគុណ​សន្តិភាព ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី១៤ ខែវិច្ឆិកា។

ក្រសួងមហាផ្ទៃ បាន​ជូនដំណឹង​ដល់​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជ្រាបថា៖ ក្នុង​គោលបំណង​ធ្វើឱ្យ​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​កាន់​តែមាន​លក្ខណៈ​សុ​ត្ថិ​ភាព​ខ្ពស់ រា​ជ្ឋ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ចេញ​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដែលមាន​សញ្ញា​សុវត្ថិភាព​ពិសេស (Hologram) សម្រាប់​ផ្ដល់ជូន​ប្រជាពលរដ្ឋ ដើម្បី​ប្រើប្រាស់​ដូច​គំរូ​ជូន​ភ្ជាប់។

ចំពោះ​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន នៅមាន​តម្លៃ​រហូតដល់​អស់​សុពលភាព។ អាស្រ័យ​ដូច​បាន​ជំរាប​ខាងលើនេះ សូម​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជ្រាប់​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្តតាម​សមត្ថកិច្ច៕

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply