You are currently viewing សប្បាយៗ ថ្ងៃអាទិត្យ ៖ មណ្ឌល​ហ្វ៊ូ​ចៀន ប្រើ “រថយន្ត​ស្វ័យប្រវត្តិ” លក់​ម្ហូបអាហារ​ដល់ផ្ទះ​អតិថិជន

សប្បាយៗ ថ្ងៃអាទិត្យ ៖ មណ្ឌល​ហ្វ៊ូ​ចៀន ប្រើ “រថយន្ត​ស្វ័យប្រវត្តិ” លក់​ម្ហូបអាហារ​ដល់ផ្ទះ​អតិថិជន

ប្រទេស​ចិន ៖ កាលពីពេលថ្មីៗនេះ រថយន្ត​ដឹកជញ្ជូន​ម្ហូបអាហារ​លក់ គ្មាន​អ្នកបើកបរ ចំនួន ៤គ្រឿង ដែលមាន​ការច្នៃប្រឌិត ប្រើ​តិច​ណូ​ឡូ​ជី 5G និង​បញ្ញា​សិប្បនិម្មិត AI បានចេញ​រត់​ផ្ដល់​សេវាកម្ម នៅក្នុង​បុរី​នវានុវត្តន៍ ហ៊ូ​លី  ក្នុង​ទីក្រុង​សៀ​មិន មណ្ឌល​ហ្វ៊ូ​ចៀន ភាគ​ខាងកើត ឆៀង​ខាងត្បូង​នៃ​ប្រទេស​ចិន។

រថយន្ត គ្រឿងៗ អាច​ដឹកជញ្ជូន​ម្ហូបអាហារ​ពេលព្រឹក​បាន​ច្រើនជាង ២០០ឈុត ឬ​អាហារ​ពេល​ថ្ងៃ ឬ​អាហារ​ពេល​ល្ងាច ១០០ឈុត និង​មានការ​បំពាក់​ប្រព័ន្ធ​សិន​ស័​រ កា​ពារ​កម្ដៅ​ខាងក្នុង​រថយន្ត ដើម្បី​គ្រប់គ្រង​សីតុណ្ហភាព​របស់​អាហារ ឱ្យនៅ​ក្ដៅឧណ្ហៗគ្រប់ពេលវេលា​ទៀតផង ដោយ​បុគ្គលិក​ក្រុមហ៊ុន​នៅក្នុង​តំបន់​នោះ អាច​ទទួលទាន​អាហារ​បាន ក្រោយពី​បង់ប្រាក់​ថ្លៃ​អាហារ ដោយ​ការ​ស្គែ​ន​លេខ​កូដ QA ដែល​បង្ហាញ​នៅលើ​រថយន្ត​ដោយ​ស្មា​ត​ហ្វូ​ន​រួច៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ

#អរគុណសន្តិភាព

 

Leave a Reply