You are currently viewing RCEP ក្នុង​បរិបទ​សង្គ្រាម​សហរដ្ឋអាមេរិក-ចិន ប្រជែង​ធ្វើជា​អ្នកដឹកនាំ​ពិភពលោក
RCEP ក្នុង​បរិបទ​សង្គ្រាម​សហរដ្ឋអាមេរិក-ចិន ប្រជែង​ធ្វើជា​អ្នកដឹកនាំ​ពិភពលោក

RCEP ក្នុង​បរិបទ​សង្គ្រាម​សហរដ្ឋអាមេរិក-ចិន ប្រជែង​ធ្វើជា​អ្នកដឹកនាំ​ពិភពលោក

RCEP ក្នុង​បរិបទ​សង្គ្រាម​សហរដ្ឋអាមេរិក-ចិន ប្រជែង​ធ្វើជា​អ្នកដឹកនាំ​ពិភពលោក
RCEP ក្នុង​បរិបទ​សង្គ្រាម​សហរដ្ឋអាមេរិក-ចិន ប្រជែង​ធ្វើជា​អ្នកដឹកនាំ​ពិភពលោក

បរទេស៖ កិច្ចប្រជុំ​មេដឹកនាំ​កំពូល​អាស៊ាន លើក​ទី៣៧ បានបញ្ចប់​ទៅហើយ កាលពី​ថ្ងៃ​ម្សិលមិញ (ទី១៥ វិច្ឆិកា)។

វីរុស​កូ​វីដ-១៩ បានធ្វើឱ្យ​កិច្ចប្រជុំ​ដែល​តាម​ផែនការ ត្រូវ​រៀបចំឡើង​នៅ​ប្រទេស​វៀតណាម ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន បែរជា​ត្រូវ​មក​ប្រជុំ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ជំនួស​វិញ ទើប​ធ្វើឱ្យ​ក្រសែ​ចំណាប់អារម្មណ៍​ចំពោះ​កិច្ចប្រជុំ​នេះ មាន​តិចជាង​ប្រក្រតី។

តែ​យ៉ាងណាក៏ដោយ មានរឿង​សំខាន់បំផុត​មួយ បាន​កើតឡើង​នៅក្នុង​ថ្ងៃ​ចុងក្រោយ​របស់​កិច្ចប្រជុំ នោះ​គឺ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាគហ៊ុន​សេដ្ឋកិច្ច​ទូលំទូលាយ​លំដាប់​ភូមិភាគ ឬ RCEP (RCEP=Regional Comprehensive Economic Partnership) របស់​ប្រទេស​សមាជិក​អាស៊ាន ១០ប្រទេស ជាមួយ ៥ប្រទេស​គូ​ចរចា គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នី​វ​ហ្ស៊ី​លែ​ន​ដ៍។

RCEP គឺ​តំបន់​ពាណិជ្ជកម្ម​សេរី​ដែល​ធំ​បំផុត​ក្នុង​ពិភពលោក ធំ​ជាង EU និង NAFTA រួមទាំង CPTTP ឬ​ជា​កិច្ចព្រមព្រៀង​ដែល​គ្របដណ្ដប់ និង​ឈានមុខ សម្រាប់​ភាគហ៊ុន​ខាង​សេដ្ឋកិច្ច​ភូមិភាគ​អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក ព្រោះ​មាន​ប្រទេស​ចិន រួមជាមួយ​ដែរ។ ពី​ដើម មាន​ប្រទេស​ឥណ្ឌា​ផងដែរ តែ​ក្នុង​កិច្ចប្រជុំ​លើកចុងក្រោយ​នៅក្នុង​ប្រទេស​ថៃ កាលពី​ឆ្នាំទៅ ប្រទេស​ឥណ្ឌា បាន​សុំ​ដកខ្លួន​ចេញ ព្រោះ​បារម្ភ​ថា វិស័យ​កសិកម្ម និង​សេវាកម្ម​របស់ខ្លួន នឹងរង​ផលប៉ះពាល់ និង​បារម្ភ​ថា ទំនិញ​មកពី​ប្រទេស​ចិន នឹង​វាយលុក​ខ្លាំង​លើ​ទីផ្សារ​ក្នុងប្រទេស។

កិច្ចចរចា ដើម្បី​បង្កើត RCEP បានចាប់ផ្ដើម​ឡើង​តាំងពី​ឆ្នាំ២០១៣ ដោយបាន​កំណត់​គោលដៅ​ថា នឹងធ្វើ​ឱ្យបាន​សម្រេច​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ២០១៥ តែ​ក៏​មិនបាន​សម្រេច។ រហូតមកដល់​កិច្ចប្រជុំ​សាម​មិ​ត នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំទៅ (២០១៩) ថៃ​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន បាន​ជំរុញ​ឱ្យ​ការចរចា អាច​រកឃើញ​បទ​សរុប ២០ចំណុច​បាន ទើប​នាំ​ឆ្ពោះ​មករក​ការចុះហត្ថលេខា​ក្នុងឆ្នាំនេះ បើទោះជា​ប្រទេស​ឥណ្ឌា បាន​ដកខ្លួន​ចេញ​ក្ដី។

RCEP គឺជា​តំបន់​ពាណិជ្ជកម្ម​សេរី ដែលមាន​លក្ខខណ្ឌ​បន្ធូ​បន្ថយ​ជាង CPTTP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ប្រទេស​លោកខាងលិច​ច្រើនណាស់ ពោលគឺ មិន​កំណត់​លក្ខខណ្ឌ​ក្នុង​ការបើក​ទីផ្សារ​របស់​ប្រទេស​សមាជិក ស្តង់ដា​លើ​រឿង​ពលករ បរិស្ថាន និង​ការ​ឃុំគ្រង​សិទ្ធិ​ប​ត្រ (ប៉ាតង់) មាន​ភាព​បន្ធូរបន្ថយ​ច្រើនជាង។

ទោះជា RCEP ជា​កិច្ចព្រមព្រៀង​ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគ ក៏ពិតមែន តែ​គេ​មិនអាច​បដិសេធ​បានឡើយ​ថា វា​ជា​ផ្នែក​មួយ​នៃ​ការប្រកួតប្រជែង​ដណ្ដើម​ភាពជា​បងធំ រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​លើ​វិស័យសេដ្ឋកិច្ច​ក្នុងភូមិ​ភាគ​អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក។

សហរដ្ឋអាមេរិក ក្នុងសម័យ​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បានចាប់ផ្ដើម TPP (Trans-Pacific Partnership) ឬ​កិច្ចព្រមព្រៀង​ភាគហ៊ុន​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ភូមិភាគ​ប៉ា​ស៊ី​ហ្វ៊ិ​ក កាលពី​ឆ្នាំ២០០៩ ដោយមាន ១២ប្រទេស​ចូលរួម គឺ​សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នី​វ​ហ្ស៊ី​លែ​ន​ដ៍ ឈី​លី មិ​ក​ស៊ិ​ក ប៉េ​រូ ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី វៀតណាម និង​ប្រ៊ុយណេ។

នៅពេល​លោក ដូ​ណា​ល់ ត្រាំ បានទទួល​ការជ្រើសតាំង​ជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក បាន​ដកខ្លួន​ចេញពី TPP តែ​សមាជិក ១១ប្រទេស​ដែល​នៅសល់ នៅតែ​ដំណើរ​ការបន្ត និង​បាន​ប្ដូរ​ឈ្មោះ​ជា CPTTP ដោយមាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង កាលពី​ខែសីហា ឆ្នាំ២០១៨ ទៀតផង។

TPP ត្រូវបាន​គេ​មើលឃើញថា ជាការ​ព្យាយាម​របស់​ស​ហ​រដ្ឋ​អាមេរិក ក្នុងការ​ប្រកួតប្រជែង និង​ហ៊ុមព័ទ្ធ​ប្រទេស​ចិន​ខាង​សេដ្ឋកិច្ច(ព្រោះ​មិនមាន​ប្រទេស​ចិន​ចូលរួម) តែ​នៅពេល​សមាគម​អាស៊ាន ចាប់ផ្ដើម RCEP ឡើង​កាលពី ៧ឆ្នាំមុន ប្រទេស​ចិន​ក៏​ផ្ដល់​ភាព​សំខាន់​ក្នុងការ​ចូលរួម ដែល​ទោះជា នឹងត្រូវ​បើក​ទីផ្សារ​ឱ្យ​ទំនិញ​របស់​ប្រទេស​សមាជិក​ខ្លះ ជាពិសេស​ជប៉ុន ចូលមកក្នុង​ប្រទេសរ​បស់​ខ្លួន​ក្ដី តែ RCEP ដែល​គ្មាន​សហរដ្ឋអាមេរិក (ម្ដងនេះ គ្មាន​អាមេរិក​ម្ដង) នឹង​ក្លាយជា​ក្រុម​ពាណិជ្ជកម្ម​ដំបូង​គេ ដែល​ចិន​ចូលរួម និង​ជា​ឱកាស ដែល​ចិន​នឹង​បានបង្ហាញ​តួនាទី​ជា​អ្នកដឹកនាំ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន។

សហរដ្ឋអាមេរិក មិនបាន​ធ្វើជា​សមាជិក RCEP ទោះបីជា​ប្រទេស​ដៃគូ​ចរចា ដូចគ្នា​នឹង​ចិន ជប៉ុន អូស្ត្រាលី ព្រោះ​មាន TTP ស្រាប់​ហើយ​ក្ដី តែ​អាច​សុំ​ធ្វើជា​សមាជិក​បាន ដោយ​លក្ខខណ្ឌ​ថា ត្រូវធ្វើ​កិច្ចព្រមព្រៀង FTA ជាមួយ​អាស៊ាន​ជាមុនសិន។

RCEP ចាប់កំណើត​ឡើង​ក្នុងអំឡុង​ពេលដែល​លោក ចូ បៃ​ដិ​ន ឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​មាន​សញ្ញា​ថា លោក​នឹង​សម្រេចចិត្ត​នាំ​សហរដ្ឋអាមេរិក វិល​ត្រឡប់មក​ចូលរួម CPTTP ព្រោះ TPP បាន​កើតឡើង​ក្នុងសម័យ​លោក​អូ​បា​ម៉ា ដែល​លោក​ធ្វើជា​អនុ​ប្រធានាធិបតី​ក្នុងពេល​ជាមួយគ្នា ហើយ​សហរដ្ឋអាមេរិក ក្នុងសម័យ​របស់លោក​ដូ​ណា​ល់ ត្រាំ បានលើកឡើង​ពី​យុទ្ធសាស្ត្រ​សន្តិសុខ “ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក” គ្របដណ្ដប់​ភូមិភាគ​អាស៊ី​ខាងកើត អាស៊ី​ភាគ​អាគ្នេយ៍ ឥណ្ឌា អាស៊ី​ខាងត្បូង អូស្ត្រាលី នី​វ​ហ្ស៊ី​លែ​ន​ដ៍ រហូត​ទៅដល់​បណ្ដុំ​កោះ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក​ទៀតផង ដែល​ទាំងអស់នេះ ទោះជា​នៅ​មិនទាន់​ប្រាកដ​ច្បាស់ និង​មិនទាន់​មានការ​ដំណើរការ​ជា​រូបវន្ត​ក្ដី តែ​គេ​អាច​យល់បាន​ហើយ​ថា វា​ជា​យុទ្ធសាស្ត្រ​ហ៊ុមព័ទ្ធ​ប្រទេស​ចិន។

ដូច្នេះហើយ ទើប​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង RCEP ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​កំពូល​អាស៊ាន​តាម​ប្រព័ន្ធ​អន​ឡាញ​កាលពី​ថ្ងៃ​ម្សិលមិញ(ទី១៥ វិច្ឆិកា) គឺជា​រឿង​ដែលមាន​អត្ថន័យ​ក្នុងន័យ​ភូមិ​រដ្ឋ​សាស្ត្រ ក្នុង​ភូមិភាគ​អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក និង​ទោះ​វា​ជា​កិច្ចព្រមព្រៀង​ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគ​មែន តែ​ការដែល RCEP មាន​ប្រទេស​ចិន​ចូលរួម​ដែរនោះ នឹងធ្វើ​ឱ្យ RCEP ត្រូវបាន​អូសទាញ​ចូលទៅ​នៅក្នុង​ភូមិ​ទស្សន៍ នៃ​សង្គ្រាម​ដណ្ដើម​ភាពជា​អ្នកដឹកនាំ​ពិភពលោក រវាង​ចិន និង​សហរដ្ឋអាមេរិក យ៉ាង​មិនអាច​ចៀសវាង​បានឡើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply