You are currently viewing ក្រសួងសុខាភិបាល៖ មិនមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី ហើយ​អ្នកជា​សះស្បើយ​ក៏​គ្មាន​ដែរ

ក្រសួងសុខាភិបាល៖ មិនមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី ហើយ​អ្នកជា​សះស្បើយ​ក៏​គ្មាន​ដែរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ប្រកាស​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នោះទេ ហើយ​អ្នកជា​សះស្បើយ​ក៏​គ្មាន​ដែរ។

នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣វិច្ឆិកា បាន​ចំនួន ២៨សំណាក់​បន្ថែមទៀត ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​វិភាគ និង​ទទួលបាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ទាំងអស់។ វត្ថុ​សំណាក​វិភាគ​សរុប​លើក​ទី៣ ដែលមាន​ចំនួន ១៣៥២ គឺ អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ទាំងអស់។

គួរបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ម៉ោង ០៧៖០០ព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាព​ជំងឺ​កូ​វីដ-១៩ នៅ​កម្ពុជា អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប ៣០២នាក់ (ស្រី ៦១នាក់ និង​បុរស ២៤១នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៩នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ១៣នាក់ (ស្រី ០២នាក់ និង​បុរស ១១នាក់) ៕

#អរគុណសន្តិភាព

Leave a Reply