You are currently viewing ចិន​ឡើង​គ្រង​តំណែង​អ្នក​នាំមុខ 5G របស់​ពិភពលោក ជាមួយ​ស្ថានីយ​ជិត ៧០០ ០០០កន្លែង
កម្មករកំពុងធ្វើការក្នុងទីតាំងដំឡើងស្ថានីយមូលដ្ឋាន 5G នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងតិចណូឡូជី ឆុងស៊ីង ក្នុងទីក្រុងឆុងស៊ីង

ចិន​ឡើង​គ្រង​តំណែង​អ្នក​នាំមុខ 5G របស់​ពិភពលោក ជាមួយ​ស្ថានីយ​ជិត ៧០០ ០០០កន្លែង

កម្មករកំពុងធ្វើការក្នុងទីតាំងដំឡើងស្ថានីយមូលដ្ឋាន 5G នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងតិចណូឡូជី ឆុងស៊ីង ក្នុងទីក្រុងឆុងស៊ីង

ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បាន​រាយការណ៍​កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា​ថា បច្ចុប្បន្ន ប្រទេស​ចិន​បាន​ដំឡើង​ស្ថានីយ​មូលដ្ឋាន 5G រួចរាល់​ហើយ ជិត ៧០០ ០០០កន្លែង ដែល​នេះ​ជា​ចំនួន​មួយ ច្រើនជាង​ការដំឡើង​ស្ថានីយ 5G ទាំងអស់​នៅក្នុង​តំបន់ផ្សេងៗរបស់​ពិភពលោក​ដល់​ទៅ ២ដង។

ក្នុង​រយៈពេល ៣ឆ្នាំ​ខាងមុខ​ទៀត គេ​រំពឹងថា ប្រទេស​ចិន នឹង​ស្ថិតក្នុង​ដំណាក់កាល​ណែនាំ​សេវាកម្ម​ប្រព័ន្ធ 5G មុន​ចូល​ឆ្ពោះទៅរក​ទីផ្សារ ដូច្នេះហើយ​ទើប ប្រទេស​ចិន ចាំបាច់​ត្រូវតែ​ដំណើរការ​បែប​វាយលុក​លើ​ការកសាង​ស្ថានីយ​ទាំងនោះ។

តិច​ណូ​ឡូ​ជី 5G កំពុងតែ​ចូលមក​មាន​តួនាទី​សំខាន់​ក្នុង​ផ្នែកផ្សេងៗ ជាពិសេស​បំផុត ក្នុងការ​ថែរក្សា​ស្ថិរភាព​ការវិនិយោគទុន ជំរុញ​ការប្រើប្រាស់ និង​បង្កើន​យន្តការថ្មីៗក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

ការអភិវឌ្ឍ​បណ្ដាញ 5G របស់​ប្រទេស​ចិន ទទួលបាន​លទ្ធផល​ដ៏​ល្អ​អស្ចារ្យ ដោយ​ចំនួន​ការលក់​ទូរស័ព្ទដៃ​ប្រព័ន្ធ 5G ក្នុងអំឡុង ១០ខែ​នៃ​ឆ្នាំ២០២០នេះ មាន​ខ្ពស់​ដល់​ទៅ ១២៤លាន​គ្រឿង ដោយ​ក្នុងនោះ​មាន​ស៊េរីថ្មីៗចូលក្នុង​ទីផ្សារ​ដល់​ទៅ ១៨៣ស៊េរី៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព

Leave a Reply