បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃចន្ទនេះបានសរសេរថាសមយុទ្ធយោធាទ្រង់ទ្រាយធំមួយដែលមានការចូលរួមពីសំណាក់ប្រជាជាតិ
ចំនួន៦និងត្រូវបានដាក់ឈ្មោះថា”ដាវរបស់អារ៉ាប់”នោះគឺបានចាប់ផ្តើមធ្វើឡើងហើយនៅក្នុងប្រទេសអេហ្ស៊ីបកាលពីថ្ងៃម្សិលមិញ។
សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយកងកម្លាំងយោធានៃប្រទេសអេហ្ស៊ីបបានបញ្ជាក់ថាសមយុទ្ធយោធានេះមានការចូលរួមពីសំណាក់កងទ័ពរបស់ប្រទេស
អេហ្ស៊ីបប្រទេសអារ៉ាប៊ីសាអូឌីតសហភាពអារ៉ាប់រួមហ្ស៊កដានីបារ៉ែននិងប្រទេសស៊ូដង់ហើយវានឹងអូសបន្លាយរហូតដល់ថ្ងៃព្រហស្បតិ៍។
យោងតាមការប្រភពដដែលបានបន្តទៀតថាសមយុទ្ធដែលមានទាំងនៅលើដីគោកទឹកនិងអាកាសផងគឺត្រូវបានចាប់ផ្តើមឡើងចេញពីមូលដ្ឋានទ័ពធំបំផុតរបស់អេហ្ស៊ីប
Mohamed Naguib ស្ថិតនៅក្នុងខេត្ត Matrouh និងតំបន់ភាគខាងជើងប្រទេសផង។
សេចក្តីថ្លែងការណ៍ចុងក្រោយក៏បាននិយាយដែរថាសមយុទ្ធយោធាក្នុងអត្ថន័យដើម្បីពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងយោធារវាងប្រទេសអេហ្ស៊ីបជាមួយនឹងប្រទេសផ្សេងទៀត
ក្នុងតំបន់ហើយវាក៏ជាសមយុទ្ធយោធាដែលមានបច្ចេកវិទ្យាទំនើបបំផុតផងដែរនៅក្នុងកម្រិតប្រទេសនៅពិភពអារ៉ាប់៕
#អរគុណសន្តិភាព