You are currently viewing រដ្ឋបាល​ខេត្តកំពត រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី៣ ឆ្នាំ២០២០

រដ្ឋបាល​ខេត្តកំពត រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី៣ ឆ្នាំ២០២០

កំពត៖ សា​ឯម សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៉ឹ​ង ឆាយ អភិបាលរង​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី៣ ឆ្នាំ២០២០ នៅ​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ។

អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នេះ​មាន ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក​នាយករង​រដ្ឋបាល​ខេត្ត នាយក​ទីចាត់ការ អង្គភាព ចំណុះ​សាលាខេត្ត ក្រុមប្រឹក្សា​ស្រុក គណ:អភិបាលស្រុក ម​ន្រី​រដ្ឋបាល​ស្រុក និង​ប្រជាពលរដ្ឋ​ស្រុក​ទឹកឈូ សរុប​ចំនួន​ប្រមាណ ២៧០នាក់។

វេទិកា​នេះ​មាន​គោលបំណង ៖

បង្កើតបាន​នូវ​វប្បធម៌​នៃ​ការពិភាក្សា និង​លើកកម្ពស់​គណនេយ្យភាព​តាមបែប​ប្រជាធិបតេយ្យ តាមរយះ

-ផ្តល់ព័ត៌មាន​អំពី​សមិទ្ធិផល​របស់រ​ដ្ឋ​បាល​ខេត្ត ដែល​សម្រេចបាន​ក្នុង​ឆ្នាំ២០២០ និង​ផែនការ​សកម្ម​ភាពជា​អទិភាព​បន្ត

-រាយការណ៍​អំពី​លទ្ធផល​ដែល​រដ្ឋបាលខេត្ត បាន​អនុវត្ត​ឆ្លើយតប​នឹង​បញ្ហា សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បានលើកឡើង​ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ២០១៩

-ពិភាក្សា រិះរក​ដំណោះស្រាយ​រួមគ្នា​លើ​ប្រធានបទ​ជាក់លាក់ ដែលជា​បញ្ហា​ប្រឈម​មិនទាន់បាន​ដោះស្រាយ នៅតាម​មូលដ្ឋាន ។

តាមរយៈ​អង្គការ​វេទិកា​នា​ថ្ងៃនេះ បាន​ពិនិត្យឃើញថា​មានការ​ចូលរួម​មតិយោបល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ផុលផុស បង្ហាញ​ពី​ស្មារតី​ចូលរួម​និង​ទទួលខុសត្រូវ​ក្នុងការ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​យើងទាំងអស់គ្នា។ ជាក់ស្តែង ជា​លទ្ធផល នៅ​ឆ្នាំ២០១៩ សំណូមពរ​សរុប​មាន​ចំនួន ១៥៥ករណី

– ដោះស្រាយ​រួច ១៣៣ករណី

– កំពុង​ដោះស្រាយ ១៧ករណី

– មិនទាន់​ដោះស្រាយ ០៥ករណី

ដោយឡែក​ស្រុក​ទឹកឈូ មាន ២៤សំណូមពរ  រដ្ឋបាលខេត្ត​បាន: ដោះស្រាយ​រួច ១៨ករណី កំពុង​ដោះស្រាយ ០៥ករណី និង​មិនទាន់​ដោះស្រាយ ០១ករណី។

សម្រាប់​ឆ្នាំ២០២០នេះ វេទិកា​ក្នុងស្រុក​ទឹកឈូ បានលើកឡើង​នូវ​បញ្ហា​ប្រឈម សំណួរ សំណូម​ចំនួន ០៧ ក្នុងនោះ វេទិកា​បាន​ឯកភាព​បំភ្លឺ​ដោយ​មន្ទីរជំនាញ បន្ទាប់មក​រដ្ឋបាលខេត្ត​នឹង​យកមក​ពិនិត្យ ពិភាក្សា ដោះស្រាយ​តាម​យន្តការផ្សេងៗ ធ្វើយ៉ាងណា​ឆ្លើយតប​ទៅ​និង​តម្រូវការ សំណូមពរ​ប្រជាពលរដ្ឋ​ជាក់ស្តែង៕

#អរគុណសន្តិភាព

Leave a Reply