You are currently viewing ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា រួមជាមួយ​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ២

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា រួមជាមួយ​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ២

កំពង់ចាម ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា រួមជាមួយ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អមដំណើរ​ដោយ​ឯ.ឧ នាយ​ឧ​ត្ត​ម​សេនីយ៍ ឯក មនោ​សែន អនុប្រធាន​បណ្ឌិត្យសភា​និង​ជា​ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល ជំនា​ន់ទី១៤ លើក​ទី២ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ២ ក្នុង​ខេត្តកំពង់ចាម ដោយមាន​សិស្ស​នគរបាល​សរុប​ចំនួន២០៣នាក់ នា​ព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ជាបឋម ក្នុងឱកាស​នោះ ជំនួសមុខ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់ ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អស់លោក លោកស្រី ព្រមទាំង​សិស្ស​នគរបាល​ជ័យលាភី​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​និង​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​គណៈ​គ្រប់គ្រង​សាលា។

ឯកឧត្តម​បាន​ថ្លែងបន្តថា យើងទាំងអស់គ្នា​បានឃើញ​ជាក់ស្ដែង​ហើយ​នាបច្ចុប្បន្ន​នេះ ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​បញ្ជា​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាននិងកំពុង​បន្ត​យកចិត្តទុកដាក់​និង​ឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង ដើម្បី​អភិវឌ្ឍ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​និង​សាលា​នគរបាល​ជាតិភូមិ​ភាគ​នានា ហើយ​ជាពិសេស រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្ត​ទុក​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​បណ្ឌិត្យសភា ដើម្បី​លើកកម្ពស់​គុណភាព​បណ្ដុះបណ្ដាល ការកសាង​ធនធានមនុស្ស​ផ្នែក​កងកម្លាំង​នគរបាលជាតិ ឱ្យមាន​សមត្ថភាព​វិជ្ជាជីវៈ​សមស្រប​ក្នុង​ការរក្សាសន្តិសុខ​និង​សណ្ដាប់ធ្នាប់​សាធារណៈ តាម​តម្រូវការ​របស់​សង្គម​ជាតិ។

ឯកឧត្តម​បាន​គូសបញ្ជាក់ថា ប្រទេស​ដែល​សម្បូរ​អ្នកចេះដឹង ជា​ប្រទេស​ជឿនលឿន ហើយក៏​គ្មាន​ប្រទេស​ណាមួយ​អាច​រីកចម្រើន​លូតលាស់​ទៅបាន ដោយ​គ្មាន​ធនធានមនុស្ស​នោះទេ។ ហេតុនេះហើយ ទើប​រាជរដ្ឋាភិបាល​និង​ក្រសួង មហាផ្ទៃ​បានចាត់ទុក​ការងារ​បណ្តុះបណ្តាល​មន្ដ្រី​នគរបាលជាតិ គឺជា​ការងារ​អាទិភាព ដែល​ត្រូវតែ​បន្តធ្វើ​ជាប្រចាំ ព្រមទាំង​ដើម្បី​ឆ្លើយតប​ទៅ នឹង​ផែនការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ក្រសួងមហាផ្ទៃ និង​គោលនយោបាយ​របស់​រាជ​រដ្ឋា ភិ​បាល។

ឯកឧត្តម​បាន​គូសបញ្ជាក់ថា មាន​មូលហេតុ ២យ៉ាង ដែល​តម្រូវឱ្យប្អូនៗត្រូវ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្ដាល គឺ៖

ទី១- ជាការ​បំពេញ​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់។ វគ្គ​នេះ​ត្រូវបាន​រៀបចំឡើង​តាម​លក្ខខណ្ឌ​ដែល​បានកំណត់​ក្នុង​ព្រះរាជក្រឹត្យ​ស្ដីពី​លក្ខន្តិកៈ​ដោយឡែក​នៃ​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ពោលគឺ​សិស្ស​នគរបាល​ទាំងអស់​ដែល​ប្រឡង​ជាប់​ក្របខណ្ឌ​ថ្មី​ត្រូវ​ឆ្លងកាត់​វគ្គ​នេះ​ជា​ចាំបាច់ មុន​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ។

ទី២- ប្អូនៗមិនទាន់មាន​វិជ្ជាជីវៈ​នគរបាល​នៅឡើយ ពីព្រោះប្អូនៗជា​ជន​ស៊ីវិល ដែល​មិនបាន​យល់ដឹង​អំពី​តួនាទី ភារកិច្ច កាតព្វកិច្ច បទ​ប្បញ្ញត្តិ​នានា ជំនាញ​វិជ្ជាជីវៈ​កងកម្លាំង បទ​វិន័យ​និង​របៀបរបប​ការងារ​របស់​នគរបាល។ល។

សរុបមក វគ្គ​នេះ គឺជា​វគ្គ​ដែល​បានប្រែក្លាយប្អូនៗពី​ភាពជា​ជន​ស៊ីវិល មកជា​កងកម្លាំង​នគរបាលជាតិ​កម្ពុជា។

ឯកឧត្តម​បានបញ្ជាក់​ទៀតថា ប្អូនៗជា​សិស្ស​នគរបាល​ជ័យលាភី​ទាំងអស់ ពិតជា​មានសំណាង​ណាស់ ដែល​បាន​ក្លាយខ្លួនជា​មន្ត្រីនគរបាល​បន្តវេន ដូច្នេះ ប្អូនៗត្រូវមាន​កាតព្វកិច្ច​ត​ប​ស្នង​ទៅ​រដ្ឋ​វិញ ក្នុង​ការងារ​បម្រើ​ជាតិ​និង​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ផងដែរ ទាំង​ពេលបច្ចុប្បន្ន​និង​ទៅ​ថ្ងៃ​អនាគត។

មុននឹង​បញ្ចប់ ក្នុងនាម​ក្រសួងមហាផ្ទៃ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ផ្ដាំផ្ញើ​ដល់​សាលា​នគរបាល​ជាតិភូមិ​ភាគ២និង​សិស្ស​នគរបាល​ជ័យលាភី​ទាំងអស់​ផងដែរ ព្រមទាំង​ជូនពរ​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍​ទាំងអស់ និង​សិស្ស​នគរបាល​ជ័យលាភី​ទាំងអស់ ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទ​និង​រូបភាព : នាយកដ្ឋាន​បណ្តុះបណ្តាល

#អរគុណសន្តិភាព

Leave a Reply